សម្ដេច ហ៊ុន សែន៖ គ្រប់​ប្រព័ន្ធ​ទូរសព្ទ​ទាំង​អស់​ត្រូវដាក់ Call Tune ​អប់រំ​ពី​ការ​ការពារ​កូវីដ១៩

  • 2020-03-25 03:43:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន បាន​ប្រសាសន៍​ថា​គ្រប់​ប្រព័ន្ធ​ទូរសព្ទ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ត្រូវ​ដាក់​សម្លេង​សារ​អបរំ​ពី​ការ​ការពារជំងឺ​កូវីដ១៩ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ពេល​តេចូល​រង​ចាំ​ដោយ​មាន​សម្លេង​ទាំង​ស្រី និងបុរស់ ដើម្បី​ឲ្យ​ប្រជាជន​បាន​ស្ដាប់​។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្នុងពិធី​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២០ នេះ។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
សម្ដេច​ក៏​បាន​អំពាវនាវ​ដល់​បណ្ដាញ​ទូរទស្សន៍ វិទ្យុ ត្រូវ​បន្ត​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពី​ការ​កាពារ​ជំងឺ​កូវី១៩ ឲ្យ​បាន​ច្រើន​ដង​ដល់​ប្រជាពលរដ្ឋ និង​កុំមាន​ការ​ធុញ​ទ្រាំ​ឲ្យ​សោះ។ សម្ដេច​បន្ត​ថា​ប្រជាពលរដ្ឋ​ទាំង​អស់​បើ​ពុំ​មាន​ការ​ចាំបាច់​ត្រូវ​នៅ​ផ្ទះ​ជា​មួយ​គ្រួសារ​កុំចេញ​ទៅ​ក្រៅ៕​​​​

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;