ខេត្តដែល​ជាចំណុចផ្ទុះកូរ៉ូណា ពេលនេះត្រូវបាន​ដកការរឹតត្បិតវិញហើយ

  • 2020-03-25 06:19:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខេត្ត Hubei ដែល​ជាចំណុចផ្ទុះវីរុសកូរ៉ូណាថ្មី (កូវីដ១៩) ត្រូវបានដក​ការរិតបន្តឹងវិញហើយ ក្រោយ​ខេត្តនេះ​ត្រូវបានបិទប្រមាណ២ខែមក។

រូបថត៖​ AFP
ការប្រកាស​ដកការរឹតត្បិតនេះធ្វើឡើង​កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ​២០២០ ក៏ដោយសារឥឡូវនេះ ប្រទេសចិន លែងមានករណីឆ្លងកូវីដ១៩ ក្នុងស្រុកទៀតហើយ តែបែរករណីឆ្លងជំងឺនេះ មកពីក្រៅប្រទេសទៅវិញ ដែលភាគច្រើនជាជនជាតិចិន វិលត្រឡប់មកពីបរទេស។

ប្រជាជនដែលមានសុខភាពល្អ ត្រូវបាន​អនុញ្ញាតឱ្យចាកចេញ​ពីផ្ទះ ហើយ​ព្រលានយន្តហោះ ក៏ដូចជាស្ថានីយរថភ្លើង ក៏ត្រូវបានបើកដំណើរការវិញដែរ។ ចំពោះក្រុងវូហាន នឹងអនុញ្ញាតឱ្យ​ប្រជាជន​ចេញពីផ្ទះរបស់ខ្លួន​ចាប់ពីថ្ងៃទី៨ ខែមេសាខាងមុខនេះ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;