បិទអាជីវកម្ម បៀរហ្គាឌិន នៅទូទាំងប្រទេស នៅថ្ងៃនេះ

  • 2020-03-25 09:47:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងទេសចរណ៍ប្រកាសបិទអាជីវកម្មបៀរហ្កាឌិននៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដោយគិតចាប់ពីថ្ងៃទី២៥ ខែមីនា ២០២០ នេះតទៅ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីទទួលមានអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលដែលជំងឺកូវីដ១៩ បានរីករាលដាលក្នុងប្រទេសកម្ពុជា ដែលគិតរហូតមកដល់ពេលនេះមានមនុស្សឆ្លងចំនួន ៩៣នាក់នៅទូទាំងប្រទេស។

សូមបញ្ជាក់ថា ក្រោយរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដក្នុងប្រទេស ក្នុងនោះរាជរដ្ឋាភិបាលសម្រេច ឲ្យគ្រឹះស្ថានអប់រំទាំងអស់វិស្សមកាលមុនកាលកំណត់ បិទអាជីវកម្មខារ៉ាអូខេ រោងភាពយន្ត ក្លិបកម្សាន រង្គសាល និងសារៈមន្ទីរជាបណ្តោះអាសន្ននៅទូទាំងប្រទេស៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;