មន្រ្តីឧទ្យានុរក្ស ចាប់បានអ្នកលួចកូនសត្វននាលពណ៌ជាង ៣០ក្បាលទៀត នៅខេត្តបាត់ដំបង

  • 2020-03-30 02:40:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រីឧទ្យានុរក្ស បានស្ទាក់ចាប់បានក្រុមចាប់កូនសត្វមានគ្នា ៨នាក់ និងវត្ថុតាងបាន ចំនួន ៦ការ៉ុង ដែលមាន សត្វស្លាបទឹកសត្វរនាលពណ៍ សរុបចំនួន ៣៨ក្បាល ព្រមទាំងចាប់ឃាត់ខ្លួនជនល្មើសបាន ចំនួន ៣នាក់ ដែលក្នុងនោះជនល្មើសរត់រួចខ្លួន ចំនួន ៥នាក់។ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើងថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ នៅ​តំបន់រ៉ាមសារព្រែកទាល់។

រូបភាព៖ ក្រសួងបរិស្ថាន
នេះជាលើកទីពីរ ដែល​មន្ទីរបរិស្ថាន ខេត្តបាត់ដំបង បានដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្ស និងមន្ត្រីស្ម័គ្រចិត្តសហគមន៍ សរុបចំនួន ១៦នាក់ ចុះល្បាត និងទប់ស្កាត់បទល្មេីសកាលពីរអាទិត្យមុនយើងស្ទាក់ ចាប់បានសត្វ ៨ការុងស្មើនិង ១២៣ក្បាលស្លាប់) បន្ទាប់មកក្រុមការងារបានបញ្ចូនជនល្មេីសនឹងវត្ថុតាងដេីម្បីធ្វេីកំណត់ហេតុ និងរៀបចំនីតិវិធីបញ្ជូនទៅតុលាការ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;