វីដេអូបង្ហាញពីបច្ចេកទេសក្នុងការសម្អាតរុក្ខជាតិតាមប្រាសាទ នៅសៀមរាប

  • 2020-03-31 01:59:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមកម្មករកាត់សម្អាតរុក្ខជាតិតាមប្រាសាទ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិរក្សសំណង់ប្រាសាទបុរាណខ្មែរ។ ជាប្រចាំ ក្រុមការងារនេះតែងឡើងចុះដកសម្អាតដើមរុក្ខជាតិតូចធំ ដែលដុះតាមសំណង់ប្រាសាទ ក្លោងទ្វារ និងបុរាណដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ ក្នុងបំណងដើម្បីថែរក្សាសំណង់ប្រាសាទពីការរ៊ុព័ទ្ធដោយដើមរុក្ខជាតិ ដែលអាចមានហានិភ័យដល់ប្រាសាទនាពេលអនាគត។

អ្វីដែលជាការកត់សម្គាល់ ក្រុមកម្មករទាំងនោះ បានប្រើប្រាស់ខ្សែរ៉ក និងជណ្ដើរ សម្រាប់ឡើងដករុក្ខជាតិតាមទីតាំងខ្ពស់ទាបនានា។ ពួកគាត់និយាយថា វិធីសាស្រ្ដនេះចំណេញពេលច្រើនបើធៀបនឹងការរៀបចំរន្ទាឡើង និងអះអាងថា ពួកគាត់សុទ្ធតែមាន បទពិសោធន៍ខ្ពស់ក្នុងការប្រើប្រាស់វិធីសាស្រ្ដមួយនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;