រឿង​ដែល​ថា "កូវីដ​១៩​រស់ក្នុង​ខ្យល់​បាន៨ម៉ោង" ត្រូវ WHO ចេញ​មក​បញ្ជាក់​ការ​ពិត​ហើយ!

  • 2020-04-01 00:09:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យ​ដឹង​ថា វីរុស​កូរ៉ូណា (កូវីដ​១៩) មិន​អាច​ចម្លង​បាន​ទៅ​តាម​រយៈ​ខ្យល់​អាកាស​ឡើយ ហើយ​វា​ក៏​មិន​អាច​រស់នៅ​ក្នុង​បរិយាកាស​រយៈពេល ៨​ម៉ោង ដូច​​​ទៅ​តាម​​ការ​បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម​តៗ​គ្នា​​នោះ​ទេ។

យ៉ាង​ណា​មិញ WHO បាន​បញ្ជាក់​​ថា ការ​ចម្លង​របស់​វីរុស​កាច​សាហាវ​នេះ​ធ្វើ​ឡើង​តាម​តំណក់​ទឹក​ដែល​ខ្ទាត​ចេញ​​ពី​​​អ្នក​ជំងឺ តាម​រយៈ​ការ​ក្អក កណ្ដាស់ ឬ​ក៏​ការ​និយាយ​ស្ដី។ តំណក់​ទឹក​ទាំង​នេះ​មាន​ទម្ងន់​ធ្ងន់​នៅ​ក្នុង​ខ្យល់ ដែល​ជា​ហេតុ​នាំ​​​​​​​​ឲ្យ​វា​ធ្លាក់​​ចុះ​​មក​ក្រោម​​ដី​យ៉ាង​ឆាប់​រហ័ស។ ក្នុង​ន័យ​នេះ អ្នក​ដែល​នៅ​ក្បែរ​អ្នក​ជំងឺ​​តិច​ជាង​ចម្ងាយ ១​ម៉ែត្រ នឹង​អាច​ស្រូប​យក​វីរុស​ចូល​តាម​រយៈ​ផ្លូវ​ដង្ហើម ឬ​​តាម​រយៈ​ការ​កាន់​ប៉ះ​កន្លែង​ដែល​អ្នក​ជំងឺ​ធ្លាប់​ប៉ះពាល់ ហើយ​យក​ដៃ​ទៅ​ញី​ភ្នែក ច្រមុះ និង​មាត់ ដោយ​គ្មាន​ការ​សម្អាត​ជា​មុន។

WHO បាន​បន្ថែម​ថា ដើម្បី​ការពារ​ខ្លួន​ពី​កូវីដ​១៩ អ្នក​ត្រូវ​រក្សា​គម្លាត​ពី​គ្នា​យ៉ាង​តិច ១​ម៉ែត្រ សម្អាត​​​របស់របរ​​ឲ្យ​បាន​ញឹកញាប់ លាង​ដៃ​ឲ្យ​ស្អាត ហើយ​ជៀសវាង​ការ​​ប្រើ​ដៃ​ប៉ះពាល់​ភ្នែក ច្រមុះ និង​មាត់​ជា​ដើម៕

ប្រភព៖ who ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;