ទីតាំងលក់ឱសថជាង ៣០០កន្លែងនៅសៀមរាប ត្រូវពិនិត្យរកឧបករណ៍តេស្តកូវីដ១៩

  • 2020-04-01 01:38:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានចាត់កំលាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​ និងកំលាំងអធិការដ្ឋាននគរបាលក្រុងស្រុកទាំង​ ១២ ចុះត្រួតពិនិត្យផ្សព្វផ្សាយ និងស្រាវជ្រាវ តាមបណ្តាទីតាំងលក់ឱសថ និងសេវាសុខាភិបាលឯកជន ដើម្បីពិនិត្យមើលការលក់ចែកចាយឧបករណ៍ធ្វើតេស្តមេរោគកូវីដ ១៩ នៅក្នុងភូមិសាស្ត្រ ខេត្តសៀមរាប សរុបចំនួន ៣៨៨កន្លែង។ ការ​ចុះ​ត្រួត​ពិនិត្យ​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី ៣០ ដល់ ៣១ មីនា។

រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
ទីតាំងទាំងនោះមានដូចខាងក្រោម៖

ក/ ការិ.នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចំនួន ១២១កន្លែងគឺ៖

  • ឱសថស្ថានចំនួន ៨៥កន្លែង
  • ឱសថស្ថានរងចំនួន ០៤កន្លែង
  • បន្ទប់ពិគ្រោះព្យាបាលជំងឺចំនួន ២៤កន្លែង
  • បន្ទប់ថែទាំជំងឺចំនួន ០១កន្លែង
  • បន្ទប់ពិសោធន៍វេជ្ជសាស្ត្រចំនួន ០៧កន្លែង

ខ/ អធិការដ្ឋាននគរបាលក្រុង ស្រុកចំនួន ២៥៨កន្លែងក្នុងនោមាន៖

  • ឱសថស្ថានចំនួន ២០១កន្លែង
  • ឱសថស្ថានរងចំនួន ០២កន្លែង
  • បន្ទប់ពិគ្រោះព្យាបាលជំងឺចំនួន ៣៨កន្លែង
  • បន្ទប់ថែទាំជំងឺពិនិត្យផ្ទៃពោះចំនួន ០៩កន្លែង
  • កន្លែងលក់ឥវ៉ាន់ចាប់ហួយចំនួន ០៨កន្លែង

ជាលទ្ធផល​ ពុំមានការដាក់លក់ឧបករណ៍ធ្វើតេស្តមេរោគកូវីដ ១៩នោះទេ។

ទន្ទឹមនឹងនេះស្នងការដ្ឋាននគរបាលខេត្ត​ នឹងបន្តចុះផ្សព្វផ្សាយ​ និងស្រាវជ្រាវរកឧបករណ៍ធ្វើតេស្តមេរោគកូវីដ ១៩​បន្តទៀត។ ក្នុងករណីមានជនណា​ ឬហាងណាលក់ឧបករណ៍ធ្វើតេស្តមេរោគកូវីដ ១៩​នេះ​ សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;