មកដល់ពេលនេះ នៅកម្ពុជា មានអ្នកធ្វើតេស្តរកកូរ៉ូណាចំនួន​ប៉ុន្មានហើយ?

  • 2020-04-01 02:44:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិតចាប់ពីខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២០ ក្រសួង​សុខាភិបាល បានយកសំណាក​ធ្វើវិភាគរកមេរោគ​កូវីដ១៩ សរុបចំនួន ៥៧៦៨ករណីហើយ។ នេះបើតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅថ្ងៃទី១ ខែមេសា ឆ្នាំ​២០២០នេះ។

សូមជម្រាបថា មកទល់ពេលនេះ កម្ពុជា បាន​រកឃើញ​អ្នកមានវីរុសកូវីដ១៩ សរុបទាំងអស់ ១០៩នាក់ ក្នុងនោះខ្មែរ ៤៨នាក់ និងជនបរទេស ៦១នាក់។ អ្នកជាសះស្បើយពីជំងឺនេះ មានចំនួន ២៥នាក់ ក្នុងនោះ ចិន ១នាក់, អង់គ្លេស​ ៣នាក់, បារាំង ១នាក់, ម៉ាឡេស៊ី ១នាក់ និងខ្មែរ ១៩នាក់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;