ការពិត​ទាំង១០ពី​ជំងឺ​ឆ្លងឆ្នាំ​១៩១៨ ដែល​ឆក់​យក​ជីវិត​មនុស្ស​ពី ២០ ដល់ ១០០​លាន​នាក់

  • 2020-04-01 07:14:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជំងឺ​ឆ្លង​នៅ​ឆ្នាំ​១៩១៨ ឬ​ហៅ​ថា គ្រុន​ផ្ដាសាយ​អេស្ប៉ាញ គឺ​ជា​​សោកនាដកម្ម​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​​ពិភពលោក ដែល​​បានផ្ដាច់​ជីវិត​មនុស្ស​ចន្លោះ​ពី ២០ ទៅ​ដល់ ១០០​លាន​នាក់ ហើយ​មាន​​អ្នក​ឆ្លង​ប្រមាណ ៥០០​លាន​​​​នាក់​នៅ​ពាសពេញ​ពិភពលោក។ ជំងឺ​កាច​សាហាវ​នេះ បាន​វាយ​ប្រហារ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​មនុស្ស ហើយ​ការ​ចម្លង​វីរុស​ធ្វើ​ឡើង​តាម​រយៈ​តំណក់​ទឹក​ដែល​ខ្ទាត​ចេញ​ពី​ការ​ក្អក កណ្ដាស់ និង​និយាយ​របស់​អ្នក​ជំងឺ ក៏​ដូចជា​ការ​ប៉ះពាល់​របស់របរ​មាន​ជាប់​នូវ​វីរុស។

ខាង​ក្រោម​នេះ​គឺ​ជា​​រឿង​រ៉ាវ​ចំនួន ១០ ដែល​អ្នក​គួរ​យល់​ដឹង​អំពី​ជំងឺ​គ្រុន​ផ្ដាសាយ​អេស្ប៉ាញ​ឆ្នាំ​១៩១៨៖

១. ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​​នេះចែក​ចេញ​ជា ៣​​ដំណាក់​កាល​ធំៗ ចន្លោះ​ពី​ឆ្នាំ១៩១៨ ដល់ ១៩១៩

២. ប្រភព​នៃ​ជំងឺ​នេះ​មិន​ដឹង​កើត​ចេញ​ពី​ណា​មុន​គេ

៣. វា​មិន​កើត​ចេញពី​ប្រទេស​អេស្ប៉ាញ​ទេ បើ​ទោះ​ជា​​​គេ​ហៅ​វា​ថា "គ្រុន​ផ្ដាសាយ​អេស្ប៉ាញ"

  • ការ​ដែល​យក​ឈ្មោះ​​​ទៅ​ដាក់​ឲ្យ​ជំងឺ​ឆ្លង​ ព្រោះ​ប្រទេស​អេស្ប៉ាញ​រង​​​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​គេ ហើយ​សូម្បី​តែ​ស្ដេច​អេស្ប៉ាញ Alfonso XII ក៏​ឆ្លង​ជំងឺ​​​​នេះ​ដែរ

៤. គ្មាន​ថ្នាំ ឬ​វ៉ាក់សាំង​សម្រាប់​​ព្យាបាល និង​ការពារ​ឡើយ

  • មនុស្សម្នា​ត្រូវ​គេ​​ណែនាំ​ឲ្យ​ពាក់​ម៉ាស ជៀសវាង​ការ​ចាប់​ដៃ ហើយ​ត្រូវ​ស្នាក់នៅ​ក្នុង​ផ្ទះ​មិន​ចេញ​​ទៅ​ណា។

៥. អ្នក​ស្លាប់​ភាគ​ច្រើន​គឺ​ជា​មនុស្ស​វ័យ​ជំទង់​អាយុ​ចន្លោះ​ពី ២០ ដល់ ៤០​ឆ្នាំ

៦. ក្រុម​គ្រូ​ពេទ្យ​ព្យាយាម​លាក់​បាំង​ពី​​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​ឆ្លង

៧. ២៥​សប្ដាហ៍​ដំបូង​មាន​​មនុស្ស​ស្លាប់ ២៥​លាន​នាក់

៨. ស្ទើរ​តែ​គ្រប់​ផ្នែក​ទាំង​អស់​នៅ​លើ​ពិភពលោក​បាន​ឆ្លង​ជំងឺ​នេះ

៩. ចំនួន​អ្នក​ស្លាប់​ពិត​ប្រាកដ​មិន​មាន​តួ​លេខ​ច្បាស់ (ខ្លះ​ថា ២០ ទៅ ៥០​លាន​នាក់ ហើយ​ខ្លះ​ថា​ដល់ ១០០​លាន​នាក់)

១០. អ្នក​ស្លាប់​ដោយសារ​ជំងឺ​ឆ្លង មាន​ច្រើន​ជាង​​អ្នក​ស្លាប់​ដោយសារ​សង្គ្រាម​លោក​លើក​ទី​១​ទៅ​ទៀត

ប្រភព៖ History ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;