គ្រូបង្វឹក​​ជនជាតិ​ជប៉ុន​ យល់​ព្រម​ឲ្យ​​កាត់ប្រាក់ខែ ជួយប្រយុទ្ធប្រឆាំងនឹង​វីរុស​

  • 2020-04-01 09:19:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមាគមន៍បាល់ទាត់ថៃ បានសម្រេច កាត់ប្រាក់ខែពីបុគ្គលិក​បម្រើ​ការ​ទាំងអស់ ដែល​ការ​សម្រេច​នោះ រួម​​ទាំង​លោក Akira Nishino ជា​​គ្រូបង្គោល​ក្រុមជម្រើសជាតិ​ឈុតធំ ម្នាក់​ដែរ ដើម្បី​​​ធានា​​ដល់​បុគ្គលិក​​ដែល​មិន​ពាក់ព័ន្ធ​នឹង​​​កីឡា​ទទួល​បាន​​ប្រាក់​ឈ្នួល​ពេញលេញ និងជួយដល់ការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។

រូបថត៖ bangkokpost
ដោយ​ការ​​រងការ​វាយ​ប្រហារ​ដោយ​វីរុស សកម្មភាព​កីឡាករ​នានា និង​លីគប្រទេស​ថៃ ផ្អាក រហូត​ដល់​ថ្ងៃ​ទី ២ ខែ​ឧសភា ២០២០ ។

សម្រាបជូនផងដែរថា អតីត​អ្នក​ចាត់ការ​ទូទៅ​ក្រុមជម្រើសជាតិ​ជប៉ុន ទទួល​បាន​ប្រាក់ពលកម្ម​ប្រចាំ​ខែចំនួន​​ ៣០០ ០០០ ដុល្លារ​។ ​យ៉ាង​ណា​មិញ​ ប្រភព​មិន​បាន​បញ្ជាក់​ថា​លោក​នឹង​ចុះ​កិច្ចសន្យា​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ។

យោង​តាម​ប្រភព​ព័ត៌មាន​ផ្សេងៗ ​ក្លឹប​បាល់ទាត់​​ខ្លះ​ នៅ​តែ​បន្ត​បើក​ប្រាក់​ថ្លៃ​ពលកម្ម​បុគ្គលិក ​និង​កីឡាករ​ទាំង​អស់​បើក​ដូច​មុន​ដដែល ទោះ​ជា​សកម្មភាព​​​បាល់​ទាត់​ ​បាន​ផ្អាក។ លើស​នេះ​ទៀត​ ក្លឹប​ទាំង​អស់​ ក៏កំពុង​តែ​មាន​បញ្ហា​ចំណូល​​ផង​ដែរ៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: https://play.google.com/store/apps/details?id=kh.com.sabay.kleykley&hl=en

-iOS: https://apps.apple.com/us/app/kley-kley/id1090842224

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;