តម្លៃរថយន្ត​ទំនើប​បំផុត​របស់ Floyd ទិញបាន​តែ​ធុងងូត​ទឹក Mike Tyson ចំនួន​២ប៉ុណ្ណោះ!

  • 2020-04-02 00:10:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិត​ត្រឹម​ឆ្នាំ​២០២០ កីឡាករ​ប្រដាល់ Floyd Mayweather មាន​ទ្រព្យ​សម្បត្តិ​​​ច្រើន​ជាង ៥០០​លាន​ដុល្លារ​ឯណោះ។ Floyd អាច​ចាត់​ទុក​ថា​ជា​មនុស្ស​សម្ភារៈ​និយម​មួយ​រូប​​ហ្នឹង​គេ​ដែរ ព្រោះ​លោក​ចូលចិត្ត​ប្រើប្រាស់​របស់​របរ​​​​​ថ្លៃៗ បូក​រួម​​ទាំង​​រថយន្ត​ទំនើប​ជា​ច្រើន​គ្រឿង​ផង​ដែរ។ ចំនួន​រថយន្ត​​ប្រណីតៗ​​របស់​កីឡាករ​ប្រដាល់វ័យ​៤៣​ឆ្នាំ​រូប​នេះ មាន​ប្រមាណ​ជា ១០០​គ្រឿង តម្លៃ​​សរុប​មិន​តិច​ជាង ១០​លាន​ដុល្លារ​នោះ​ទេ។ រថយន្ត​ថ្លៃ​បំផុត​របស់ Floyd គឺ Koenigsegg CCXR Trevita តម្លៃ ៤,៨​លាន​ដុល្លារ។

យ៉ាង​ណា​មិញ បើ​​ក្រឡេក​មក​មើល​របស់​របរ​​​​​​​​ដែល​កីឡាករ​ប្រដាល់ Mike Tyson ធ្លាប់​ប្រើប្រាស់ ក៏​មិន​អន់​ណាស់​ដែរ។ Mike Tyson មិន​សម្បូរ​រថយន្ត​ទំនើប​នោះ​ទេ ប៉ុន្តែ​សម្ភារៈ​ផ្សេងៗ​ទៀត​គឺ​មាន​តម្លៃ​ថ្លៃ​មិន​ធម្មតា​នោះ​ទេ។ តួ​យ៉ាង​ដូចជា ធុង​ងូត​ទឹក​របស់​លោក​មាន​តម្លៃ​ដល់​ទៅ ២,២​លាន​ដុល្លារ​ឯណោះ ដែល​នេះ​​ស្ទើរ​​តែ​ស្មើ​នឹង​​ពាក់​កណ្ដាល​​​តម្លៃ​រថយន្ត​ទំនើប​បំផុត​របស់ Floyd ទៅ​ហើយ។ ធុង​ងូត​ទឹក​ធ្វើ​ពី​មាស​សុទ្ធ​​២៤​ការ៉ាត់​នេះ ត្រូវ​បាន​កីឡាករ Mike Tyson ទិញ​​ឲ្យ​អតីត​ភរិយា​​ទុក​ជា​កាដូ​ថ្ងៃ​បុណ្យ​ណូអែល។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន Mike Tyson មិន​សម្បូរ​ទ្រព្យ​សម្បត្តិ​ច្រើន​លើសលប់​ដូច​កាល​ពី​មុន​ឡើយ ក្រោយ​ការ​ប្រកាស​ក្ស័យធន​នឹក​ស្មាន​មិន​ដល់​នៅ​​ក្នុង​ឆ្នាំ​២០០៣។ Mike Tyson ធ្លាប់​មាន​​ប្រាក់​ចាយ​នៅ​ក្នុង​ដៃ​​​​​រហូត​ដល់ ៤០០​លាន​ដុល្លារ តែ​ឥឡូវ​សល់​ត្រឹម ៣​លាន​ដុល្លារ​ប៉ុណ្ណោះ គិត​ត្រឹម​ឆ្នាំ​២០២០៕

ប្រភព៖ Huffingtonpost | The Things | Hot Cars ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;