ថៃ៖ បុរសម្នាក់ចេញ​រោគសញ្ញា​កូវីដ១៩ ក្រោយមក​ពី​ខេត្តសុរិន្ទ ​ឥឡូវ​ស្លាប់ហើយ

  • 2020-04-02 08:54:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាលថៃ បាន​ប្រកាស​នៅថ្ងៃទី២ ខែមេសា ឆ្នាំ​២០២០នេះ អំពីការរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន ១០៤នាក់ថែមទៀត ហើយលើសពីនេះ គឺមានអ្នកស្លាប់ដោយសារជំងឺនេះ ៣នាក់បន្ថែមទៀតផងដែរ។ ជារួម អ្នកជំងឺសរុបកើនឡើងដល់ ១៨៧៥នាក់ ខណៈអ្នកស្លាប់កើនដល់ ១៥នាក់។

ក្នុងចំណោម៣នាក់​ដែលបានស្លាប់ មានម្នាក់ជាបុរសថៃ អាយុ ៥៥ឆ្នាំ ដែលអ្នកបើករថយន្ត​សាធារណៈ​នៅ​ព្រលានយន្តហោះសុវណ្ណភូមិ។ កាលពីថ្ងៃទី១៥មីនា គាត់​បានទៅលេងផ្ទះ​នៅក្នុងខេត្ត​សុរិន្ទ ហើយត្រឡប់​ទៅក្រុង​បាងកក​វិញ​ នៅថ្ងៃបន្ទាប់ (១៦មីនា)។ ដល់ថ្ងៃ១៨មីនា គាត់​ក៏ចាប់ផ្តើមចេញរោគសញ្ញាគ្រុនក្តៅ និង​ក្អកស្ងួត ហើយ​មានអារម្មណ៍អស់កម្លាំង គាត់ក៏បាន​ទៅព្យាបាលនៅគ្លីនីកមួយកន្លែង។ នៅថ្ងៃទី២១មីនា ស្ថានភាពជំងឺរបស់គាត់​កាន់តែធ្ងន់ធ្ងរ ហើយ​ក៏ត្រូវបាន​បញ្ជូនទៅកាន់មន្ទីរពេទ្យ​ក្នុងក្រុងបាងកក កាលពីថ្ងៃអាទិត្យកន្លងទៅ និងបាន​ស្លាប់កាលពីម្សិលមិញនេះ។

អ្នកជំងឺ​ម្នាក់ទៀត​ដែលបានស្លាប់ គឺជាបុរសថៃ អាយុ ៥៧ឆ្នាំ។ គាត់មកពីប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី២៩ ខែមីនា។ គាត់​បានស្លាប់​ដោយ​សារជំងឺនេះ នៅលើរថភ្លើង​ពេល​ធ្វើដំណើរពីបាងកក ទៅខេត្ត Khiri Khan កាលពីថ្ងៃទី៣០មីនា។ ការស្លាប់របស់បុរសរូបនេះ ធ្វើឱ្យអ្នកបម្រើការលើរថភ្លើង ១៥នាក់​ដែលបាន​ទាក់ទងគាត់ ត្រូវនៅដាច់ដោយឡែក។

អ្នកស្លាប់ម្នាក់ទៀត ក៏ជាបុរសជនជាតិថៃដែរ អាយុ ៧៧ឆ្នាំ។ គាត់​ចាប់ផ្តើម​ក្តៅខ្លួន ក្អក និង​ឈឺបំពង់ក កាលពីថ្ងៃទី១៨មីនា។ គាត់ត្រូវបាន​បញ្ជូនទៅកាន់មន្ទីរពេទ្យ​ក្នុងខេត្ត Pattani ហើយ​ស្ថានភាព​ជំងឺកាន់តែអាក្រក់នៅថ្ងៃទី២០មីនា និងបានស្លាប់កាលពីថ្ងៃអង្គារកន្លងទៅ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;