ក្លឹបមួយ ទើបបង្កើតឆ្នាំ ២០០៩ ឡើងដល់វគ្គ ៨ ក្រុម Champions Legue លើកដំបូង

  • 2020-04-02 10:14:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប RedBull Leipzig ឬ រហ្សសនាម <<ក្រុមគោជល់>> ទើបនឹងបង្កើតឆ្នាំ ២០០៩ មានមូលដ្ឋាននៅ Leipzig ជាទីក្រុងដ៏ពេញនិយមមួយចំណោមទីក្រុងដទៃក្នុងប្រទេសអាល្លឺម៉ង់។

ក្រុមនេះបានឡើងដល់វគ្គ ៨ ក្រុមចុងក្រោយនៅពានរង្វាន់ Champions Legue រដូវកាល ២០១៩-២០២០ ជាលើកដំបូងបំផុតប្រវត្តិសាស្រ្តក្រោយពេល​លេងឈ្នះក្រុម Spurs ជាជើងឯករង Champions Legue ឆ្នាំមុន នៅត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ ជាមួយនឹងលទ្ធផលយ៉ាងល្អប្រសើរគឺ សរុបទាំងពីរជើងគឺ ៤-០ ។

Werner និងមិត្តរួមក្រុម /រូបថត៖ Champions Legue
រឿងរ៉ាវខ្លះៗទាក់ទងនឹងប្រវត្តិនៃក្លឹបថ្មីថ្មោងនេះ

-បង្កើតខែឧសភា ឆ្នាំ ២០០៩ មានសមាជិកសរុប ៩២០ នាក់

-មានមូលដ្ឋាននៅ Leipzig ជាទីក្រុងដ៏ចំណាស់ និងពេញនិយមសម្រាប់ពលរដ្ឋអាល្លឺម៉ង់ មានប្រជាជនសរុប ៥៩ ៦០០០ នាក់ជាកន្លែងដែលពាន DFB កើតនៅឆ្នាំ ១៩០០

-កីឡដ្ឋានឈ្មោះ Red BullArena Leipzig ផ្ទុកបាន ៤២៩៥៩ នាក់ ធ្លាប់ទទួលធ្វើម្ចាស់ផ្ទះ World Cup 2006

-ប្រម៉ូតឡើងពីលីគ ២ (Bundesliga 2 ) បាន ៤ ដងចន្លោះឆ្នាំ ២០១០ និង ២០១៦

-ពេលប្រម៉ូតឡើងមកលីគកំពូល លើកដំបូង ឈរបានលេខ ២ នៅក្នុងតារាងយ៉ាងភ្ញាក់ផ្អើលនៅបញ្ចប់រដូវកាល

-កីឡាករ​វ័យក្មេងបំផុតនិងជា Key player គឺ Timor Wener ស៊ុតបាន ១០០ គ្រាប់​មុនគេ (គិតត្រឹមអាយុ ២១ ឆ្នាំ)

នៅ Champions Legue រដូវកាល ២០១៩-២០២០ មុននឹងឡើង​មក​ដល់​វគ្គខ្ពស់នេះ Leipzig នៅពូល G ជាមួយ Benfica, Zenit, និង Lyon នៅឈរ​លេខ ១ ក្នុងពូល។ ក្នុងការប្រកួតវិលជំុ ក្រុមនេះរកពិន្ទុ ១១ ពិន្ទុ(ឈ្នះ ៣ ស្មើ ២ និងចាញ់ ១) ។

Sabitzer ស៊ុត ២ គ្រាប់ម្នាក់ឯង(នៅជើងទី២) /រូបថត៖ B/R

រំឮក​ជូនដែរ​ថា វគ្គ ៨ ក្រុមចុងក្រោយនៅពានរង្វាន់ Champions Legue គេបានរកឃើញក្រុមដែលបានឡើងផុតចំនួន ៤ ហើយគឺ Leipzig, Atalanta, Atletico Madrid និង Paris Saint Germain។

ដោយឡែកក្រុម ៤ ទៀតដែល​មិនទាន់សម្រេចលទ្ធផលនៅឡើយ(ជើងទី ១) គឺ Juventus ចាញ់ Lyon ១ គ្រាប់ក្នុងដី ឯ Barcelona បានត្រឹមស្មើក្រៅដី ១-១ Napoli ចំណែក Manchester City ឈ្នះក្រៅដី ២-១ Real Madrid និង Chelsea ចាញ់ក្នុងដី ០-៣ Bayern Munchen ប៉ុន្តែគ្រប់ប្រកួតនៅជើងទី ២ ត្រូវបាន UEFA ប្រកាស ផ្អាក ដោយសារ​ការ​រីកសាយភាយនៃវីរុស​ដ៏​កាច​សាហាវ COVID-19 ។

ទស្សនាវីដេអូដែល ក្រុមគោជល់ លត់ក្រុម​មាន់​ខ្នាយ​មាស មិនឲ្យតដៃរួច(ជើង១និង២)៖

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com/store

-iOS: https: apps.apple.com/

ប្រភព៖ Bundesliga ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;