ក្រសួងការបរទេសចិន ឆ្លើយតប​ទៅ​អាមេរិក ដែលចោទថាខ្លួនលាក់ទិន្នន័យអ្នកជំងឺកូវីដ១៩

  • 2020-04-03 01:26:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកនាំពាក្យ​ក្រសួងការបរទេសចិន លោកស្រី Hua Chunying បាន​បញ្ចេញប្រតិកម្ម​ទៅលើ​អ្នកនយោបាយ​អាមេរិក​ដែលថា ចិនលាក់ទិន្នន័យអ្នកជំងឺកូវីដ១៩។

ថ្លែងក្នុងសន្និសីទ​កាសែតកាលពីថ្ងៃទី២មេសាម្សិលមិញ លោកស្រី បានហៅអ្នកនយោបាយអាមេរិកទាំងនោះថា «ឥតអៀនខ្មាស់ និងគ្មានសីលធម៌»។ ការនិយាយកុហកបែបនេះ នឹងធ្វើឱ្យខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍ ធ្វើឱ្យមនុស្សស្លាប់កាន់តែច្រើន។

បន្ថែម​ពីនេះទៀត អ្នកនាំពាក្យក្រសួងការបរទេសចិន​បញ្ជាក់ថា «សម្រាប់​គោលបំណង​មនុស្សធម៌ យើងនឹងជួយ​អាមេរិក តាម​សមត្ថភាព​របស់យើង»៕

ប្រភព៖ globaltimes ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;