ភ្ញៀវទេសចរ​​ជាប់គាំងនៅកម្ពុជា១៨០នាក់ត្រូវបានបញ្ចូនទៅស្រុកវិញ

  • 2020-04-03 05:17:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្ញៀវទេសចរ​​ជនជាតិ អាល្លឺម៉ង់ ស្វីស​​​ ចំនួន១៨០នាក់ដែលជាប់គាំងដោយសារគ្មានជើង ហោះហើរនៅកម្ពុជាត្រូវបានបញ្ចូនទៅប្រទេសរបស់ខ្លួនវិញនៅព្រឹកថ្ងៃទី៣​មេសា​​ ឆ្នាំ២០២០​នេះតាមយន្តហោះពិសេសដែលរៀបចំដោយរដ្ឋាភិបាលស្វីស។

ភ្ញៀវទេសចរទាំង១៨០នាក់នេះបានធ្វើដំណើរតាមយន្តហោះពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ Swiss International Arilines ប្រភេទ Airbus A340 ដែលបានចុះចតនៅអាកាសយានយន្តដ្ឋានអន្តរជាតិភ្នំពេញ កាលពីរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ម្សិលមិញ៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;