មានអ្នកចាំទី ២ នាក់គត់ Assist ឲ្យខ្សែប្រយុទ្ធរដូវកាលនេះ(មានវីដេអូ)

  • 2020-04-06 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅក្នុងជំនួប Red war នៅអង់គ្លេសប្រកួតរវាង Liverpool និង Manchester United ទើបនឹងបញ្ចប់ទៅដោយលទ្ធផល ២-០។ មួយគ្រាប់សម្រេចថាចូលគ្រាប់ទី ២ របស់ Liverpool រកបានដោយខ្សែប្រយុទ្ធ Mohamed Salah កើតចេញពីជើង អ្នកចាំទី Allison។

បច្ចុប្បន្ននៅលីគអង់គ្លេស បាន​ផ្អាក ត្រឹមសប្តាហ៍ ២៩ ខណៈដែលហង្សក្រហម ឈរលេខ ១ មាន ៨២ ពិន្ទុលើសក្រុមលេខ ២ Manchester City(៥៧) ដល់ទៅ​ ២៥ ពិន្ទុ។

Alisson រត់មកអបអរពេល Salah ទាត់ចូល /រូបថត៖ LFC
ចំណែកគ្រាប់បាល់ដូចគ្នានេះ នៅលីគកំពូលអេស្ប៉ាញកាលពីខែតុលាឆ្នាំ ២០១៩ ក្នុងការប្រកួតរវាងក្រុម Barcelona ទល់នឹង Getafe។ អ្នកចាំទី Stergen ជាអ្នកបញ្ជូនបាល់ឲ្យខ្សែប្រយុទ្ធ Luis Suarez រកបានគ្រាប់បាល់ស្រួលៗ។ កំណត់ត្រា​បែបនេះ បាន​ក្លាយ​ឲ្យ Stergen ជា​ចាំទី​ដំបូងគេ​អាច​ assist ​នៅ​លីគ​។

បច្ចុប្បន្ន លីគ បានផ្អាក ត្រឹមសប្ដាហ៍ ២៩ Barcelona ឈរលេខ ១ មាន ៥៨ ពិន្ទុដាច់ក្រុមលេខ ២ Real Madrid តែ ២ ពិន្ទុគត់៕

Stergen រូបថត៖FCB

ទស្សនាវីដេអូខាងក្រោម៖

ទស្សនាវីដេអូខាងក្រោម(Watch on YouTube)៖

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: https://play.google.com/store/apps/details?id=kh.com.sabay.kleykley&hl=en

-iOS: https://apps.apple.com/us/app/kley-kley/id1090842224

ប្រភព៖ sportbible ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;