លោកស្រី ឱ វណ្ណឌីន៖ បើយើងភ្លេចខ្លួន កូវីដ១៩ នឹងវាយលុកមកយើងវិញក្នុងរយៈពេលដ៏ខ្លីបំផុត
- 2020-04-06 01:51:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកស្រី ឱ វណ្ណឌីន៖ បើយើងភ្លេចខ្លួន កូវីដ១៩ នឹងវាយលុកមកយើងវិញក្នុងរយៈពេលដ៏ខ្លីបំផុត
ចន្លោះមិនឃើញ
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់តាមបណ្តាញ Telegram កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ម្សិលមិញថា ការមិនរកឃើញមានអ្នកជំងឺកូវីដ១៩ ប៉ុន្មានថ្ងៃមកនេះ គ្រាន់តែជាការបង្ហាញនូវប្រសិទ្ធភាពអន្តរាគមន៍របស់ក្រសួងជាបណ្តើរៗតែប៉ុណ្ណោះ តែស្ថានភាពនៅផុយស្រួយណាស់។
លោកស្រីពន្យល់ថា៖ «ទោះជាយ៉ាងណា យើងត្រូវធ្វើឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ជាពិសេសការចូលរួមពីបុគ្គលម្នាក់ៗនៅតែជាកូនសោរគន្លឹះនៃការវាយបកទៅលើការចម្លងវីរុសកូវីដ១៩ សំដៅទៅរកភាពជោគជ័យពិតប្រាកដបាន។ បើយើងភ្លេចខ្លួន សត្រូវនេះនឹងវាយលុកមកយើងវិញ ក្នុងរយ:ពេលដ៏ខ្លីបំផុត។ ពេលខ្លះ មានការស្ងប់ស្ងាត់បន្តិច តែក៏អាចមានការរាតត្បាតជាបន្តទៀតដែរ ដែលគេហៅថា second wave។ ដូច្នេះ ត្រូវបោះជំហានសកម្មទប់ស្កាត់ជាបន្តទៀត ទើបអាចសង្កត់សត្រូវវីរុសកូវីដ១៩នេះបាន»។
សូមជម្រាបថា នៅថ្ងៃទី៦ ខែមេសានេះ គឺជាថ្ងៃទី៣ជាប់ៗគ្នាហើយ ដែលកម្ពុជា មិនរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ហើយបែរជាមានអ្នកជាសះស្បើយជាបន្តបន្ទាប់៕
ចុចអានបន្ថែម៖ ដំណឹងល្អទៀតហើយថ្ងៃនេះ! កម្ពុជា មិនរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ នោះទេ