Ronaldo លើក​ពីរឿង​១​គ្មាន​កីឡាករ​ណា អាច​ធ្វើ​បាន​ដូច​ខ្លួន​និង Messi ឡើយ

  • 2020-04-07 03:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បាន​អះអាង​ថា ខ្លួន និង Lionel Messi បាន​ធ្វើ​រឿង​ម្យ៉ាង​ដែល​កីឡាករ​ដទៃ​ទៀត មិន​អាច​ធ្វើ​បាន​ឡើយ​។

Ronaldo ពេលឈ្នះពានលើកទី ៥
ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន France Football របស់​បារាំង នៅ​ពេល​ត្រូវ​បាន​សួរ​ពាក់ព័ន្ធ​នឹង​បេក្ខភាព​ដណ្ដើម​ពានរង្វាន់ Ballon d'Or កាលឆ្នាំ​ ២០១៨ ខ្សែប្រយុទ្ធ Ronaldo បាន​ឆ្លើយ​ថា៖ ***«តើ​មាន​កីឡាករ​ប៉ុន្មាន​នាក់ ដែល​អាច​លេង​ក្នុង​ទម្រង់​ល្អ​បំផុត ក្នុង​រយៈ​ពេល​លើស​ពី​១០ឆ្នាំ​នោះ? អ្នក​សាក​រាប់​ដៃ​ទៅ​មើល៍។ មាន​តែ​២គត់ គឺ​ Messi និង ខ្ញុំ​»។***

យ៉ាង​ណា​ក៏ដោយ​ខ្សែ​ប្រយុទ្ធ​របស់ Juventus ទទួល​ស្គាល់​ថា រឿង​នេះ​មិន​ឋិតថេរ​ឡើយ។ «ខ្ញុំ​ទទួល​ស្គាល់​ថា ថ្ងៃ​ណា​មួយ​វា​នឹង​ចប់។ ប្រហែល ៤ ៥ ឬ ៦ឆ្នាំ​ខាងមុខ អ្នក​នឹង​បាន​ដឹង»។

Messi ពេលឈ្នះពានលើកទី ៦

គួរ​បញ្ជាក់​ថា Ronaldo និង Messi ជា​កីឡាករ​បាល់ទាត់​ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ Ballon d'Or ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​។ ក្នុង​នោះ Messi អាចឈ្នះ​បាន ៦ ដងខណៈ​ដែល Ronaldo ឈ្នះ ៥ ដង៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Express

អត្ថបទថ្មី
;