ដឹងថ្ងៃ​រដ្ឋសភាប្រជុំអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី "ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន" ហើយ

  • 2020-04-07 04:21:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋសភា​នឹង​ប្រជុំ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្ដីពី "ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន" នៅថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២០ខាងមុខនេះ។

នៅថ្ងៃទី៧ខែមេសានេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាបានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការ អចិន្ត្រៃយ៏រដ្ឋសភា ពិភាក្សា ពិនិត្យលើសេចក្តីព្រាងច្បាប់ស្ដីពី"ការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន" ដែលស្នើឡើងដោយប្រមុខរាជរដ្ឋាភិបាលបានបញ្ជូនមកដល់រដ្ឋសភាកាលពីថ្ងៃទី ៣ ខែមេសាឆ្នាំ២០២០។

រូបថត៖ ហ្វេសប៊ុកសម្តេច ហេង សំរិន
បន្ទាប់ពីចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា លោកឡេងប៉េងឡុង អគ្គលេខាធការរដ្ឋសភាបានប្រាប់ឲ្យដឹង ថា៖នៅថ្ងៃទី៧ខែមេសានេះ សម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាបានដឹកនាំប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពី"ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន"ដើម្បីបើកសម័យប្រជុំរដ្ឋ សភាពេញអង្គពិភាក្សានិងអនុម័តគាំទ្រលើសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន"នៅក្នុងសប្តាហ៍នេះ។

អគ្គលេខាធិការរដ្ឋសភា បញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកសេចក្តីព្រាងច្បាប់"ស្តីពីកាគ្រប់គ្រងប្រទេសជាតិស្ថិត ក្នុងភាពអាសន្ន "នេះ ជាការប្រញាប់បំផុត។ ច្បាប់ស្តីពីការដាក់ប្រទេសក្នុងភាពអាសន្ន មានស្ទើគ្រប់ប្រទេសលើពិភពលោក ។ ចំពោះកម្ពុជា បង្កើតច្បាប់ "ស្តីពីកាគ្រប់គ្រងប្រទេសជាតិស្ថិត ក្នុងភាពអាសន្ន" នេះឡើងដើម្បីការពារសុខមាលភាពប្រជាជន នៅពេលមានអាសន្ន។

សេចក្តីព្រាងច្បាប់នេះដែរត្រូវការសមាជិក រដ្ឋសភាចំនួន ៥០%+១ ប៉ុណ្ណោះដើម្បីពិភាក្សា និងអនុម័ត។

យោងតាមសេចក្តីព្រាងច្បាប់"ស្តីពីកាគ្រប់គ្រងប្រទេសជាតិស្ថិត ក្នុងភាពអាសន្ន "របស់រាជរដ្ឋាភិបាល មាត្រា៣ បានចែងថា៖

-ការកំណត់ថិរៈវេលាកំណត់សម្រាប់ការប្រកាសដាក់ប្រទេសជាតិផឹកនៅក្នុងភាពអាសន្នមិនឲ្យលើសពីបីខែហើយថេរវិលានេះអាចត្រូវបន្តក្នុងលក្ខខណ្ឌដូចគ្នា។

-ការកំណត់បែបបទនីតិវិធីនៃការបញ្ចប់កាលៈទេសៈពិសេសនេះដើម្បីឲ្យស្រប តាមមាត្រា៨៦ និងមាត្រា១០២ថ្មីនៃរដ្ឋធម្មនុញ។

-មាត្រា៥ត្រង់កថាខណ្ឌចុងក្រោយបានចែងថា"ក្នុងពេលសង្គ្រាមឬក្នុងកាលៈ ទេសៈដទៃទៀតដែលសន្តិសុខជាតិប្រ ឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នដោយរាជរដ្ឋាភិបាលអាចធ្វើឡើងតាមរបបអាជ្ញាសឹក។"

-មាត្រា ១០ការទទួលខុសត្រូវរបស់អាជ្ញាធរមាន សមត្ថកិច្ច÷"អាជ្ញាធរមានសមត្ថកិច្ចដែលប្រើប្រាស់សិទ្ធិអំណាចដោយរំលោភដើម្បីធ្វើតាមទំនើងចិត្តហើយបង្កការ ខូចខាតដល់រាងកាយឬទ្រព្យសម្បត្តិអ្នកដទៃត្រវទទួលខុសត្រូវចំពោះអំពើដែលខ្លួនបានប្រព្រឹត្ត។"

ច្បាប់"ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន "មាន÷ ៥ជំពូក ១១មាត្រា។

សូមជម្រាបនៅថ្ងៃថ្ងៃទី៨ ខែមេសា ឆ្នាំ០២០ស្អែកនេះគណកម្មការជំនាញទី៦&៤នៃរដ្ឋសភានិង ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ពិភាក្សាលើតាមសេចក្តីព្រាងច្បាប់"ស្តីពីកាគ្រប់គ្រងប្រទេសជាតិស្ថិត ក្នុងភាពអាសន្ន "តាមសំណើររបស់ប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាល។ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ សម្តេច ហេង សំរិន នឹងដឹកនាំប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ម្តងទៀតដើម្បីកំណត់ថ្ងៃទី១០ ខែមេសា បើកសម័យ ប្រជុំពេញអង្គរដ្ឋសភាជាតិ អនុម័តគាំទ្រលើតាមសេចក្តីព្រាង ច្បាប់"ស្តីពីកាគ្រប់គ្រងប្រទេសជាតិស្ថិត ក្នុងភាពអាសន្ន "តាមសំណើររបស់រាជរដ្ឋាភិបាល។

បន្ទាប់ពីរដ្ឋសភាពិភាក្សាអនុម័តគាំទ្រលើសេចក្តីព្រាងច្បាប់"ស្តីពីកាគ្រប់គ្រងប្រទេស ជាតិស្ថិត ក្នុងភាពអាសន្ន "រួច គឺរដ្ឋសភានិងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅឲ្យស្ថាប័នព្រឹទ្ធសភា អនុម័ត ។សេចក្តីព្រាងច្បាប់មួយនេះ និងបញ្ជូនទៅសម្តេច វិបុលសេនាភក្តីសាយ ឈុំ ប្រមុខរដ្ឋស្តីទី ចុះហត្ថលេខា មុននឹងប្រកាសដាក់ឲ្យអនុវត្ត បន្ទាប់ពីច្បាប់នេះចូលជាធរមាន៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;