សម្តេច ហ៊ុន សែន៖ ពលករជាង ៦ម៉ឺននាក់មកថៃ មិនទាន់មាននរណាម្នាក់ឆ្លងជំងឺកូវីដ១៩ ឡើយ

  • 2020-04-07 07:53:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បងប្អូនពលករជាង ៦ម៉ឺននាក់ដែលមក​ពីប្រទេស​ថៃ ដែលបានការពារខ្លួន បានដាក់ខ្លួននៅដាច់ដោយឡែក ១៤ថ្ងៃ ដែលរហូតមក​ដល់​ពេល​នេះ មិនទាន់មានបងប្អូនពលករយើងណាម្នាក់ឆ្លងជំងឺកូវីដ១៩ ឡើយ។ ការ​លើកឡើង​នេះ នៅក្នុង​ពិធី​ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីឌ-១៩ នៅ​ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព។

សម្តេច ហ៊ុន សែន បាន​បន្ត​ថាពេលនេះយើងកំពុងទប់ទល់ជាមួយនៃជំងឺកូវីដ១៩ ដែលជាសង្គ្រាមឥតស្រមោល ហើយសង្គ្រាមនេះគឺយើងមិនអាចយកឈ្នះបានទេ គឺបានត្រឹមតែទប់ទល់តែ​ប៉ុ​ណ្ណោះ។ សម្តេច ក៏​បាន​ចាត់ទុកថាការទប់ទល់ជាមួយសង្គ្រាមនេះ គឺត្រូវប្រើយុទ្ធសាស្ត្រទប់ទល់រយៈពេលវែង ពីព្រោះរហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក នៅមិនទាន់មានថ្នាំបង្ការ និងទប់ស្កាត់នៅឡើយទេ ដូច្នេះយើងត្រូវដាក់ផែនការទប់ទល់រយៈពេលវែង។

ទន្ទឹមនឹងនោះ សម្តេច ក៏បានបញ្ជាក់ថាមិនបណ្តោយអោយគ្រូពេទ្យរបស់យើងបាត់បង់ជីវិតឡើយនិងបានអរគុណកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមសហការ និងអរគុណប្រជាពលរដ្ឋទាំងអស់ដែលចូលរួមទប់ស្កាត់​ជំងឺកូវីដ១៩ និងបានកោតសរសើរគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺនេះ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;