រូបរាង iPhone 12 ធ្លាយចេញពីឯកសារណែនាំ បង្ហាញក្បាលឆកតូចជាងមុន
- 2020-04-08 01:47:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបរាង iPhone 12 ធ្លាយចេញពីឯកសារណែនាំ បង្ហាញក្បាលឆកតូចជាងមុន
ចន្លោះមិនឃើញ
រូបភាពចំនួនពីរសន្លឹកដែលត្រូវបានគេចែករំលែកលើបណ្ដាញសង្គម បានបង្ហាញអំពីការផ្លាស់ប្ដូរការឌីហ្សាញថ្មីនៅលើ iPhone 12 និងការបន្ថែមនូវ Widget លើផ្ទាំង Home នៃ iOS 14 ផងដែរ។
រូបភាពត្រូវបានចែករំលែកដោយគណនី Twitter ឈ្មោះ Fudge (choco_bit) ដែលរូបទីមួយបង្ហាញអំពីរូបរាងខាងមុខនិងខាងក្រោយ ហើយទីពីរបង្ហាញអំពី Interface នៅលើអេក្រង់។ រូបភាពទាំងពីរនេះអាចសន្និដ្ឋានបានថាគឺមានប្រភពចេញពីឯកសារណែនាំ ឬឯកសារជំនួយ។
អ្វីដែលគេចាប់អារម្មណ៍ខ្លាំងមានពីរចំណុចគឺទំហំនៃក្បាលឆកនៃអេក្រង់ ដែលមើលទៅមានទំហំតូចជាងក្បាលឆកនាពេលបច្ចុប្បន្ន និងការតម្រៀបកាមេរ៉ានៅផ្នែកខាងក្រោយដែលមានបន្ថែម Sensor ថ្មីមួយទៀត។
ងាកមកមើល Interface នៃអេក្រង់វិញគឺគេសង្កេតឃើញ Icon ដែលមើលទៅប្រៀបដូចជា Widget នៅលើផ្ទាំង Home Screen។ កន្លងមកក៏មានការលេចឮដែរថា Apple នឹងនាំយក Widget មកដាក់លើផ្ទាំង Home របស់ iPhone ជាលើកដំបូងនៅលើ iOS 14៕