ទូតចិន និយាយអ្វីខ្លះ ក្រោយពេលអ្នកជំនាញវេជ្ជសាស្រ្តចិនត្រឡប់ទៅវិញ

  • 2020-04-08 02:03:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន បានមានប្រសាសន៍ថា ក្នុងដំណើរការជួយកម្ពុជាក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស​កូវីដ១៩ លើកនេះថា ប្រទេសទាំងពីរបានជួយ និងយកអាសាគ្នាទៅវិញទៅមក ហើយក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនដែលបានទទួលភារកិច្ចជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសលើកនេះ បានបំពេញភារកិច្ចយ៉ាងល្អឥតខ្ចោះ ដោយស្ថិតក្រោមទឹកចិត្តនៃមិត្តភាពប្រពៃណីរវាងប្រទេសចិន និងកម្ពុជា។ នេះបើយោងតាម​ការបង្ហោះនៅលើផេកហ្វេសបុក​របស់​ស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី ៧ មេសា ២០២០។

រូបភាព៖ ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា
លោកបន្តថា អ្នកជំនាញវេជ្ជសាស្រ្តចិនចំនួន ៧រូប បានបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ មិនធ្វេសប្រហែសនឹងបេសកកម្ម ពួកគាត់មិនត្រឹមតែរួមចំណែកយ៉ាងសកម្មក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសក្នុងប្រទេសកម្ពុជានោះទេ ក៏បានកសាងគ្រឹះដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងគ្រូពេទ្យទាំងពីរប្រទេសបានយ៉ាងស៊ីជម្រៅ។ លោកបន្ថែម​ថា ចិន និងកម្ពុជាជាសហគមន៍ជោគវាសនារួមដែលមិនអាចបំបែកបាន ឲ្យតែជំងឺវីរុសមិនទាន់កម្ចាត់អស់ក្នុងប្រទេសកម្ពុជា ចិននៅតែមិនបញ្ឈប់ការផ្តល់ជំនួយវេជ្ជសាស្រ្តមកកម្ពុជានោះឡើយ។

គួរបញ្ជាក់​ថា អ្នកជំនាញវេជ្ជសាស្រ្តចិនចំនួន ៧រូបរបស់ចិនបានមកដល់ប្រទេសកម្ពុជានៅព្រឹក​ទី២៣ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រទេសទេសចិន ដែលពេលនេះរដ្ឋាភិបាលចិន ព្រមទាំងផ្តល់នូវបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីត១៩ និង​បាន​ត្រឡប​ទៅប្រទសចិនវិញកា​​ពីថ្ងៃទី ៧ មេសា ម្សិលមិញ​នេះ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;