៤ចំណុចនេះបុរសៗមិនគួរធ្វើ ក្រោយរួមភេទរួច ប្រយ័ត្នខាងស្រីបែកចិត្ត
- 2020-04-08 06:42:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ចំណុចនេះបុរសៗមិនគួរធ្វើ ក្រោយរួមភេទរួច ប្រយ័ត្នខាងស្រីបែកចិត្ត
ចន្លោះមិនឃើញ
បុរសៗភាគច្រើនប្រហែលជាខ្វល់ខ្វាយខ្លាំងចំពោះតែរឿងនៅលើគ្រែថាតើធ្វើយ៉ាងណាដើម្បីផ្គាប់ចិត្តដៃគូ ក៏ដូចជាខ្លួនឯងឲ្យបានល្អប្រសើរ។ ប៉ុន្តែពួកគេមិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេចំពោះរឿងគួរធ្វើក្រោយចប់សមរភូមិប្រយុទ្ធមួយនេះ។ មានទង្វើមួយចំនួនដែលបុរសៗមិនគួរព្រងើយកន្តើយទាល់តែសោះចំពោះស្ត្រីជាដៃគូ ដើម្បីកុំឲ្យនាងមានអារម្មណ៍អវិជ្ជមាន។ ចំណុចគួរជៀសវាងទាំងនោះ មានដូចជា៖
១. ងូតទឹក ឬសម្អាតប្រដាប់ភេទភ្លាមៗ
ការធ្វើដូច្នេះគឺជារឿងល្អសម្រាប់កត្តាអនាម័យខ្លួនប្រាណ។ យ៉ាងណាមិញ ក៏មិនគួរប្រញាប់ទៅលាងសម្អាតខ្លួនរហ័សពេកដែរ។ វាអាចផ្ដល់អារម្មណ៍មិនល្អដល់ដៃគូ ដោយនាងអាចគិតថា អ្នកមិនពេញចិត្ត ឬខ្ពើមត្រង់ចំណុចណាមួយរបស់នាង។ គប្បីទុកពេលខ្លះមុនទៅងូតទឹកដូចជា ជជែកគ្នាលេង ឬម៉ាស្សាឲ្យដៃគូបន្តិចបន្តួច ជាដើម។
២. ទៅធ្វើរឿងអ្វីផ្សេង
ក្រោយរួមភេទ បុរសមិនគួរទៅធ្វើរឿងអ្វីផ្សេងភ្លាមឡើយ ដូចជា ទៅមើលទូរទស្សន៍ ឬចុចទូរសព្ទ។ នេះអាចធ្វើឲ្យខាងស្រីមានអារម្មណ៍ថាខ្លួនមិនសំខាន់អស់តម្លៃភ្លាមៗក្រោយចប់ភារកិច្ចនៅលើគ្រែ។
៣. គេងលក់
ចូរកុំទុកស្ត្រីចោលតែឯង ក្រោយរួមភេទរួច ព្រោះនាងអាចមានអារម្មណ៍មិនសុវត្ថិភាព ឬត្រូវគេបោះបង់ចោល។
៤. ដេញនាងឲ្យចេញ
ឧទាហរណ៍ បើអ្នករួមភេទនៅពេលព្រឹក ដោយគ្រាន់តែចប់សកម្មភាពស្និទ្ធស្នាលភ្លាម អ្នកដេញនាងចេញទៅធ្វើការ ឬទៅណាភ្លាម នោះមិនមែនជារឿងល្អទាល់តែសោះ។ វាប្រៀបបានអ្នកប្រដូចនាងទៅឧបករណ៍អស់តម្លៃ ក្រោយសម្រេចចំណង់ខ្លួនរួច៕