ប្រទះឃើញសត្វរំពេរទន្លេមួយហ្វូងជិត ២០ក្បាល តាមដងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង

  • 2020-04-08 08:06:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ការ​ងារជំរឿន​បក្សី​ទន្លេ​មេគង្គ​​នៃ​​អង្គ​​ការ​ WWF-កម្ពុជា​ និង​រដ្ឋបាល​ព្រៃ​ឈើក្នុង​តំបន់​ទេស​ភាព​ព្រៃ​លិច​ទឹក​មេគង្គ (MFF) បាន​ប្រទះ​ឃើញ​​សត្វ​រំពេរ​ទន្លេ​មួយ​ហ្វូងដែល​មាន​ចំនួន​ប្រហែល​ជា​ ១៩ ក្បាល នៅ​តាម​ដង​ទន្លេ​មេ​គង្គ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង កាលពី​សប្តាហ៍​មុន។ នេះ​បើ​យោង​តាម WWF-កម្ពុជា​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ៨ មេសា នេះ។

WWF-កម្ពុជា​ បានបន្តថា ចំនួន​សត្វ​រំពេរ​ទន្លេ​ដែល​ត្រូវ​បាន​ក្រុម​ការ​ងារ​ប្រទះ​ឃើញ​នេះ​ នឹង​ត្រូវ​កត់​ត្រា​ទុក​សម្រាប់​របាយការណ៍​ប្រចាំ​ឆ្នាំ​នៃ​ចំនួន​សត្វ​រំពេរ​ទន្លេ​ក្នុង​តំបន់​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​កម្ពុជា​។ សត្វ​រំពេរ​ទន្លេ​ជា​សត្វ​ដែលត្រូវ​បាន​ចាត់​ថ្នាក់​​កំពុង​ទទួល​រង​គ្រោះ​ជិត​ផុត​ពូជក្នុង​បញ្ជី​ក្រហម​ IUCN​ ​រស់​នៅនិង​ពងកូន​​នៅ​លើ​ខ្សាច់​​តាម​ដង​ទន្លេ​មេ​គង្គ​ក្នុង​តំបន់​ទេស​ភាព​ព្រៃ​លិច​ទឹក​មេ​គង្គ​ក្នុង​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹង​ត្រែង​។

មន្ទីរ​បរិស្ថាន​ មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ មន្ទីរ​ទេស​ចរណ៍​ រដ្ឋ​បាល​ព្រៃ​ឈើ​ ក្នុង​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹង​ត្រែង អង្គ​ការ​ WWF-កម្ពុជា អាជ្ញា​ធរ​មូល​ដ្ឋាន​ សហគមន៍​មូល​ដ្ឋាន​ និង​ដៃ​គូ​អភិរក្ស​នានា​ រួម​គ្នា​ធ្វើការ​ងារ​អភិរក្ស​សត្វ​រំពេរ​ទន្លេ​ និង​ប្រភេទ​បក្សី​កម្រ​ជា​ច្រើន​ទៀត​ដូច​ជាត្រយង​យក្ស ត្រយង​ចង្កំកស ត្រដក់តូច​ ត្រដក់​ធំ​​ និង​សត្វ​ត្មាត​នៅ​តាម​ជម្រក​ធម្មជាតិ​របស់​ពួគ​វា​៕

ប្រភព៖ WWF-Cambodia

អត្ថបទថ្មី
;