មន្ត្រីជំនាញ ឃាត់ទុកពោះវៀនជ្រូកខូចគុណភាព ៥តោន នៅខេត្តកណ្ដាល

  • 2020-04-09 01:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល បាន​ឲ្យដឹង​នៅ​ថ្ងៃទី ៩ មេសា ថាបានរកឃើញ និង​ឃាត់ទុក ជាបណ្តោះអាសន្ន នូវផលិតផលពោះវៀនជ្រូក មានទម្ងន់ ៥តោន ដែលផ្ទុកក្នុងកុងទឺណ័រចំនួន ២ និង​បាន​ពិនិត្យឃើញ​ថាពុំមានឯកសារបញ្ជាក់ និងមានសភាពស្អុយ មានចម្លងមេរោគ ដោយ​សារការវេចខ្ចប់ និងទុកដាក់ពុំត្រឹមត្រូវតាមគោលការបច្ចេកទេស។ ចុះត្រួតពិនិត្យ​នេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី ៨ មេសា ២០២០។

រូបភាព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
មន្រ្តីសាខា ក.ប.ប. បាន​បន្ត​ថាផលិតផលពោះវៀនជ្រូក មានទម្ងន់ ៥តោន ដែលផ្ទុកក្នុងកុងទឺណ័រចំនួន ២ បាន​ស្តុកទុកក្នុងឃ្លាំងគ្មានលេខ ដែលស្ថិតក្នុងភូមិជ័យឧត្តម ឃុំ សំរោងធំ ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល។ ការត្រួតពិនិត្យ ត្រូវបានគាំទ្រដោយរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋានក.ប.ប. ផងដែល។

ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចចម្រុះបានរកឃើញថាទំនិញទាំងនេះបានខូចគុណភាពពុំអាច​យក​មក​ប្រេីប្រាស់ជាម្ហូបអាហារសម្រាប់បរិភោគបាន សមត្ថកិច្ចចម្រុះបានសម្រេចឃាត់ទុកទំនិញទាំង​នេះ ជាបណ្តោះអាសន្ននៅឃ្លាំងខាងលើ ដើម្បីបំពេញបែបបទយកទៅកំទេចចោលតាមនីតិវិធី។ ចំណែក​ម្ចាស់ទំនិញត្រូវបាននាំខ្លួនទៅសាកសួរបន្តនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;