Klopp និងក្រុមកីឡាករ​ Liverpool វីដេអូ​ខលរកគ្នា មើល​ហើយ​សើច​តែម្តង

  • 2020-04-09 03:36:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកចាត់ការទូទៅក្លឹប​ហង្សក្រហមលោក Jugen Klopp និងក្រុមកីឡាករ​ Liverpool បាន​ប្រើ​កម្មវិធី Zoom ដើម្បី​ខលវីដេអូ​និយាយ​គ្នា មុន​នឹង​ចាប់​ផ្តើម​ហ្វឹកហាត់ Yoga កាល​ពីថ្ងៃទី ៨ ខែ​មេសា​ម្សិលមិញនេះ។ ថ្ងៃនោះ ​ក៏​ជា​ថ្ងៃ​កំណើត​របស់​ Harvey Elliott លេងក្នុងតំណែងជាខ្សែបម្រើ ឈានដល់អាយុ ១៧ ឆ្នាំ។

ពេលវីដេអូខលជុំគ្នា
មុ​ន​នឹង​ចាប់​ផ្តើម​ហាត់ ឈុត​ធំ​ហង្សក្រហម​បាន​ច្រៀង​ចម្រៀង​រីករាយ​ថ្ងៃកំណើត ទៅតាម​ភាសារបស់​កីឡាករ​ដូចជា ភាសាអង់គ្លេស ហូឡង់ អារ៉ាប់ ក្រូអាត សែប៊ី និង​​អាល្លឺម៉ង់ជាដើម ដែលធ្វើឲ្យ​អ្នកមើល​ហើយ​សើច​តែម្តង។ វីដេអូ​នោះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ច្រើន​មាន​ចំនួន​អ្នក​ចូល​មើលប្រមាណជា ៧ មុឺនដង៕

ទស្សនា​វីដេអូ​ខាងក្រោម៖

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ sportbible ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;