ទិដ្ឋភាព​សណ្ឋាគារ​ផ្កាយ​៤ ដែល​ស្ដេច​ថៃ​ម៉ៅ​ដាច់ ទុក​ភៀស​ព្រះកាយជាមួយស្រីស្នំ​២០នាក់

  • 2020-04-09 06:03:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អំឡុង​ពេល​ជំងឺ​ឆ្លង​កំពុង​រាតត្បាត​ប្រទេស ព្រះ​មហាក្សត្រ​រាជាណាចក្រ​ថៃ Maha Vajiralongkorn បាន​សម្រេច​ព្រះទ័យ​ភៀស​ព្រះ​កាយ​ទៅ​កាន់​សណ្ឋាគារ​លំដាប់​ផ្កាយ​៤​មួយ​កន្លែង​ក្នុង​ប្រទេស​អាល្លឺម៉ង់ ដោយ​ក្នុង​នោះ​មាន​ស្រី​ស្នំ​ទៅ​អម​ជាមួយ​ចំនួន ២០​នាក់​។

សណ្ឋាគារ​ដែល​ស្ដេច​ថៃ​យាង​ទៅ​ស្នាក់​ព្រះកាយ​នោះ មាន​ឈ្មោះ​ថា Grand Hotel Sonnenbichl ស្ថិត​នៅ​ក្នុង​ក្រុង Garmisch-Partenkirchen។ បើ​តាម​ព័ត៌មាន​កន្លង​មក ទ្រង់​ក៏​មាន​ផ្ទះ​លំហែ​កាយ​នៅ​លើ​បឹង Starnberg ដែល​នៅ​ក្បែរ​សណ្ឋាគារ​នោះ​ផង​ដែរ។ បច្ចុប្បន្ន សណ្ឋាគារ​ទាំង​អស់​នៅ​អាល្លឺម៉ង់ ត្រូវ​បាន​បិទ ដើម្បី​ទប់​ស្កាត់​ជំងឺ​ឆ្លង​កូវីដ​១៩។ ប៉ុន្តែ​ Grand Hotel Sonnenbichl ទទួល​បាន​សិទ្ធិ​ពិសេស​ពី​អាជ្ញាធរ​ក្នុង​តំបន់​ ដើម្បី​ស្វាគមន៍​ព្រះ​មហាក្សត្រ​ថៃ។

សណ្ឋាគារ​ខាង​លើ មាន​ប្រវត្តិ​បង្កើត​តាំង​ពី​ឆ្នាំ​១៨៩០ ហើយ​វា​ធ្លាប់​ត្រូវ​​រដ្ឋ​​អាល្លឺម៉ង់​ណាស៊ី ប្រើ​​ជា​មន្ទីរ​ពេទ្យ​ នៅជំនាន់​សង្គ្រាម​លោក​លើក​ទី​២។ ការ​វិវឍ្ឍ​ខ្លួន​ទៅ​ជា​សណ្ឋាគារ​វិញ​ម្ដង​ទៀត​គឺ​នៅ​កំឡុង​​ដើម​ទសវត្ស​ទី​៦០។

Grand Hotel Sonnenbichl មាន​​ទីតាំង​នៅ​ចំ​​ចំណុច​​ដី​ខ្ពស់​ជាង​​គេ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ដែល​គេ​ហៅ​ថា Zugspitze។ ដោយ​មាន​អំណោយ​ផល​យ៉ាង​ដូច្នេះ នៅ​រដូវ​ក្ដៅ ភ្ញៀវ​​ស្នាក់​នៅ​សណ្ឋាគារ​អាយុកាល​១៣០​ឆ្នាំ​នេះ អាច​ទស្សនា​​​ទស្សនីយភាព​​ជម្រាល​ភ្នំ​យ៉ាង​ធំ​ទូលាយ​ពេញ​ភ្នែក​តែ​ម្ដង។ ចំណែក​នៅ​រដូវ​រងា ទីតាំង​នេះ​ល្អ​សម្រាប់​ការ​ជិះ​ស្គី​កម្សាន្ត។ ឯ​នៅ​ខាង​ក្នុង​ វា​មាន​អាង​ហែល​ទឹក អម​ជាមួយ​​​ទេសភាព​ព្រៃ​ព្រឹក្សា​ដែល​ឆ្លុះ​ឃើញ​តាម​រយៈ​បង្អួច​កញ្ចក់។ ទី​នោះ​ក៏​មាន​បន្ទប់​សូណា និង​ហាត់​ប្រាណ​ផង​ដែរ៕

ខាង​ក្រោម​នេះ​ជា​ទិដ្ឋភាព​ខ្លះៗ​នៃ​សណ្ឋាគារ Grand Hotel Sonnenbichl៖

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;