ម្ចាស់​បទ "Shape of You"៖ ការ​សរសេរ​ចម្រៀង​ជា​ឱសថ​ព្យាបាល​អារម្មណ៍​សោកសៅ

  • 2017-05-05 03:30:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Ed Sheeran បាន​ប្រាប់​ឲ្យ​ដឹង​ថា រាល់​ពេល​លោក​ជួប​ប្រទះ​នូវ​បញ្ហា មាន​តែ​ការ​សរសេរ​បទ​ចម្រៀង​ទេ​ដែល​អាច​ជួយ​បំបាត់​អារម្មណ៍​មិន​ល្អ​ទាំង​នោះ​បាន។ "ខ្ញុំ​គិត​ថា គ្រប់​ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ មាន​រឿង​មួយ​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​ធ្វើ​គឺ ការ​សរសេរ​ចម្រៀង ពីព្រោះ​យ៉ាង​ហោច​អ្នក​​អាច​ទទួល​បាន​​នូវ​បទ​ពិសោធន៍​វិជ្ជមាន​មួយ​ពី​ដែល​​កើត​ចេញ​ពី​បទ​ពិសោធន៍​អាក្រក់"។ នេះ​ជា​ការ​លើក​ឡើង​របស់​ម្ចាស់​បទ "Thinking Out Loud"។

តារា​ចម្រៀង​សញ្ជាតិ​អង់គ្លេស​រូបនេះ បញ្ជាក់​ទៀត​ថា លោក​តែង​និពន្ធ​ចម្រៀង ៤ ទៅ ៥​បទ ជា​រៀងរាល់​ថ្ងៃ ដោយ​ប្រើប្រាស់​ហ្គីតា​របស់​លោក​ផ្ទាល់។ យ៉ាង​ណា​មិញ មាន​តែ​១២​ក្នុង​ចំណោម​១០០​បទ​ប៉ុណ្ណោះ​ដែល​អាច​យក​ជា​ផ្លូវការ​បាន៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;