SpaceX នឹង​បញ្ជូន​យានអវកាស​ចំនួន​២​ទៅ​ភព​អង្គារ ៣​ឆ្នាំ​ខាង​មុខ​ទៀត

  • 2017-05-11 07:22:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ NASA បាន​លើក​ឡើង​ថា ក្រុមហ៊ុន SpaceX អាច​នឹង​បញ្ជូន​យាន​អវកាស​ប្រភេទ Red Dragon ចំនួន​២គ្រឿង ដើម្បី​ហោះ​ចូល​ភព​អង្គារ នា​ឆ្នាំ​២០២០​ខាង​មុខ។ ការ​ដែល​បញ្ជូន​យានអវកាស​ទៅ​ម្ដង​២​គ្រឿង​នេះ ក៏​ព្រោះ​តែ SpaceX ចង់​បង្ការ​ទុក​ជា​មុន​ក្នុង​លក្ខខណ្ឌ​យានអវកាស​មួយ​ក្នុង​ចំណោម​នោះ​អាច​នឹង​ទទួល​បរាជ័យ​ក្នុង​ការ​ចុះចត។ លោក Jim Green នាយក​ផ្នែក​វិទ្យាសាស្ត្រ​របស់ NASA បាន​ឲ្យ​ដឹង​ថា ការ​បង្ហោះ Red Dragon នឹង​ធ្វើ​ឡើង​នៅ​ដើម​ឆ្នាំ និង​ចុង​ឆ្នាំ​២០២០។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មិន​ទាន់​មាន​ការ​បញ្ជាក់​ជាក់លាក់​ពី​ក្រុមហ៊ុន​រុករក​អវកាស SpaceX នៅ​ឡើយ​ទេ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​របស់ SpaceX លោក John Taylor បាន​អះអាង​ថា រឿង​ដែល NASA បាន​បញ្ជាក់​នេះ អាច​នឹង​កើត​មាន ព្រោះ​អី SpaceX កំពុង​តែ​ពិចារណា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​នេះ៕

ប្រភព៖ ibtimes ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;