ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីញ​ស​ជាង ៨០% ហើយ មកចុះ​កិច្ចសន្យា​លក់ និង​ទិញ​បន្ទប់

  • 2017-05-19 12:21:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិតត្រឹម​ថ្ងៃទី ១៩ ខែ​ឧសភា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​រស់នៅ​អគារប៊ូឌីញ​ស បាន​មកចុះ​កិច្ចសន្យា​លក់ ទិញ​បន្ទប់​ស្នាក់នៅ​របស់​ខ្លួន​បាន​ចំនួន ៣៩៨ បន្ទប់ ស្មើនឹង ៨១ % នៃ​ចំនួន​សរុប ៤៩៣ បន្ទប់។

ក្នុង​ចំនួន​ដែល​នៅសល់ ៩៥​បន្ទប់ បាន​ណាត់​ពេល​មកចុះ​កិច្ចសន្យា​ចំនួន ២៥​បន្ទប់ នោះ​សរុប​រួម ចំនួន​បន្ទប់​ដែលមក​ចុះ​កិច្ច​សន្យា​លក់ ទិញ គឺ ៤២៣ បន្ទប់ ស្មើនឹង ៨៦%។ ចំណែក​ម្ចាស់​បន្ទប់​ស្នាក់នៅ​ចំនួន ៧០ បន្ទប់​ទៀត នឹង​អញ្ជើញ​មកចុះ​កិច្ចសន្យា​ជា​បន្តបន្ទាប់​នៅ​ទីស្តីការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ក្រុម​ការងារ​នៅ​ទទួល​បម្រើការ​រៀងរាល់ថ្ងៃ​ទាំងក្នុង​ថ្ងៃឈប់​សម្រាក៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;