គណបក្ស​សំបុកឃ្មុំ ចំណាយ​ថវិកា​ប៉ុន្មាន សម្រាប់​ការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់ ឆ្នាំ ២០១៧?

  • 2017-05-19 12:34:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​ឲ្យដឹង​ថា សម្រាប់​ការ​ឃោសនា​បោះឆ្នោត​នៅថ្ងៃ​ដំបូង លោក​នឹងទៅ​ចូលរួម​ឃោសនា​នៅស្រុក​២ ក្នុងខេត្ត​កំពង់ចាម គឺ​ស្រុក​បាធាយ និងស្រុក​ជើងព្រៃ។

លោកបាន​បញ្ជាក់​ថា គណបក្ស​របស់​លោក​បានដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ បាន​ចំនួន​២៥០​ឃុំ។ ប៉ុន្តែ​សម្រាប់​ការ​ឃោសនា​នេះ គឺ​មិនបាន​ធ្វើ​គ្រប់ឃុំ​ទាំង២៥០​នោះទេ ពោល​ធ្វើ​បានតែ​១ភាគ៤ តែ​ប៉ុណ្ណោះ ដោយចំណាយ​ថវិកា​ប្រមាណ​ជា ៤ទៅ៥ម៉ឺន​ដុល្លារ។ បើធ្វើ​យុទ្ធនាការ​ទាំង២៥០​ឃុំ គឺត្រូវ​ចំណាយ​យ៉ាងតិច​ជាង ១០ម៉ឺន​ដុល្លារ ប៉ុន្តែ​លោកអត់​មាន​លទ្ធភាព​ទេ។

លោក​រំពឹង​ថា នៅក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នាពេល​ខាងមុខ​នេះ គណបក្ស​របស់​លោក​នឹងទទួល​បាន​អាសនៈ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ជាក់ជា​ពុំខាន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;