ការ​ប្រគំ​តន្ត្រី​របស់ Ariana Grande រង​ការ​បំផ្ទុះ​គ្រាប់​បែក

  • 2017-05-22 23:36:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ូលិស​អង់គ្លេស បាន​បញ្ជាក់​ថា មនុស្ស​មួយ​ចំនួន​បាន​ស្លាប់ និង​ខ្លះ​ទៀត​រងរបួស ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​នៅ Manchester Arena ទីក្រុង Manchester ដែល​បង្ក​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន​ពាន់​នាក់​រត់​គេច​ចេញ​ពី​ទីតាំង​ប្រគំតន្ត្រី​របស់​តារា​ចម្រៀង​ស្រី Ariana Grande យប់មិញ​នេះ។

មក​ទល់​ពេល​នេះ មិនទាន់​មាន​សេចក្ដី​រាយការណ៍​ពី​ចំនួន​អ្នក​ស្លាប់ និង​រង​របួស​នៅ​ឡើយ​ទេ។ ប៉ូលិស​បាន​ឲ្យដឹង​ថា ក្រុម​សង្គ្រោះ​បន្ទាប់​កំពុង​ដុត​ដៃ​ដុត​ជើង​នៅ​ទីតាំង​កើតហេតុ។ ការ​បំផ្ទុះ​នេះ ស្ថិតនៅ​កន្លែង​ទទួល​ភ្ញៀវ​នៃ​កីឡដ្ឋាន Machester Arena នៅ​ម៉ោង​ប្រហែល ១០:៣០ នាទី​យប់ (ម៉ោង​ក្នុង​ស្រុក)។ អ្នក​នាំ​ពាក្យ​របស់​តារា​ចម្រៀង​ស្រី​ខាងលើ បាន​បញ្ជាក់​ថា Ariana Grande មិន​ស្ថិត​ក្នុង​ទីតាំង​កើតហេតុ​ឡើយ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;