ភូមិគ្រឹះ​ថ្មី​របស់ The Weeknd អាច​ទិញ Lamborghini Aventador បាន​៥០​គ្រឿង

  • 2017-05-23 03:36:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗ​នេះ តារា​ចម្រៀង The Weeknd ទើប​ទិញ​យក​ភូមិគ្រឹះ​មួយ​កន្លែង ស្ថិត​នៅ​ទីក្រុង Los Angeles ដែល​មាន​តម្លៃ​ដល់​ទៅ ២០​លាន​ដុល្លារ។ តម្លៃ​នេះ បើ​ប្រៀបធៀប​នឹង​រថយន្ត​ដ៏​ទំនើប Lamborghini Aventador ស៊េរី​ឆ្នាំ​២០១៦​ដែល​មាន​តម្លៃ​ប្រមាណ​៤០​ម៉ឺន​ដុល្លារ គឺ​ខ្ពស់​ជាង ៥​ដង​ឯណោះ។

ភូមិគ្រឹះ​ថ្មី​របស់​មិត្ត​ប្រុស​តារា​ចម្រៀង Selena Gomez មាន​ទីធ្លា​ទំហំ​ជាង ១,២​ហិកតា ហើយ​ក្នុង​នោះ​មាន​បន្ទប់​គេង​ចំនួន​៩ បន្ទប់​ទឹក​១១ និង​ផ្ទះ​សម្រាប់​អ្នក​ជំងឺ​មួយ​ខ្នង។ ចំណែក​បរិក្ខារ​ខាង​ក្នុង​វិញ ក៏​មិន​អន់​ដែរ ដោយ​ក្នុង​នោះ​មាន​ដូចជា ឈុត Home Theater កន្លែង​ផ្ទុក​ស្រា បន្ទប់​ស្ដាប់​តន្ត្រី និង​កន្លែង​ហាត់​ប្រាណ​ជា​ដើម៕

ប្រភព៖ TMZ ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;