អតីត​តួអង្គ James Bond បាន​ទទួលមរណភាពហើយ

  • 2017-05-23 14:53:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Sir Roger Moore អតីត​តួសម្ដែង James Bond បាន​ស្លាប់​នៅ​ថ្ងៃ​អង្គារ​នៅ នា​ប្រទេស​ស្វីស ក្នុង​អាយុ ៨៩ឆ្នាំ ដោយសារ​ជំងឺ​មហារីគ។ នេះ​បើតាម​ការ​ប្រកាស​របស់​ក្រុម​គ្រួសារ​របស់​លោក តាម​ Twitter។

លោក Roger Moore បាន​សម្ដែង​ជា​តួអង្គអ្នក​ស៊ើបអង្កេត James Bond ឬ ភ្នាក់ងារ 007 ពី​ឆ្នាំ ១៩៧២ បន្ត​ពី​លោក Sean Connery ដោយ​ចាប់​ផ្ដើម​ពី​រឿង Live and Let Die នៅឆ្នាំ ១៩៧៣។ បន្ទាប់​មកទៀត លោក​បាន​ដើរ​ជា​តួ​ James Bond ក្នុង​រឿង The Man with the Golden Gun (១៩៧៤), The Spy Who Loved Me (១៩៧៧), Moonraker (១៩៧៩), For Your Eyes Only (១៩៨១), Octopussy (១៩៨៣) និង​រឿង A View to a Kill (១៩៨៥)។

គួរបញ្ជាក់​ផងដែរថា តួអង្គ​ James Bond បាន​ផ្លាស់ប្ដូរ​ជាច្រើន​នាក់​មកហើយ។ ក្រៅ​ពី​លោក Moore មាន​លោក Sean Connery, George Lazenby, Timothy Dalton, Pierce Brosnan និង Daniel Craig៕

ប្រភព៖ telegraph ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;