Microsoft ចេញ​កុំព្យូទ័រ​យួរ​ដៃ​តម្លៃ​ថោក ថ្ម​ខ្លាំង ប្រជែង Macbook Air

  • 2017-05-24 07:04:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះ ក្រុមហ៊ុន Microsoft បាន​លាតត្រដាង​កុំព្យូទ័រ​យួរ​ដៃ កូន​កាត់​ថេប្លេត Surface Pro ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ដើម្បី​ប្រកួត​ប្រជែង​ជាមួយ Macbook Air របស់ Apple។

Surface Pro (ឆ្នាំ២០១៧) បំពាក់ CPU ជំនាន់​ទី៧ Intel Core m3, i5 ឬ i7 អេក្រង់ ១២,៣​អ៊ីញ កម្រិត Resolution 2736 x 1824 (ដង់ស៊ីតេ​រូបភាព ២៦៧​ភីកសែល​ក្នុង១​អ៊ីញ) មុខងារ PixelSense display។ ឯ RAM មាន​ទំហំ 4-16GB, GPU Intel HD ​Graphics ​615 (Core ​m3), 620 (i5) ឬ Iris Plus Graphics ​640 (Core i7)។ អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ ​128GB, 256GB, 512GB ឬ 1TB SSD។ ថាមពល​ថ្ម អាច​ប្រើ​បាន​រយៈ​ពេល ១៣​ម៉ោង​កន្លះ ក្នុង​ការ​ចាក់​វីដេអូ។

តាម​ការ​អះអាង​របស់ Microsoft ម៉ូដែល​ខាងលើ​មាន​កម្លាំង​ថ្ម​ខ្លាំង​ជាង Surface Pro 4 ប្រហែល ៥០​ភាគរយ។ សម្រាប់​ប៊ិច Stylus របស់ Surface Pro នេះ មាន​លក្ខណៈ​ស្រដៀង​នឹង Apple Pencil របស់ iPad Pro ដែរ។ ប៊ិច Stylus នឹង​ត្រូវ​លក់​ដាច់​ដោយឡែក ក្នុង​តម្លៃ ១០០​ដុល្លារ​អាមេរិក។

តម្លៃ Surface Pro (ឆ្នាំ២០១៧) ចាប់ផ្ដើម​ពី ៨០០ដុល្លារ​ឡើង​ទៅ (បរទេស) ហើយ​ការ​បញ្ចេញ​លក់​ជា​ផ្លូវការ នឹង​ធ្វើឡើង​នា​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ក្នុង​នោះ​មាន​អាមេរិក ចិន ជប៉ុន និង​កូរ៉េខាងត្បូង​ផងដែរ៕

ប្រភព៖ Businessinsider | WSBT ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;