ឡាវ និង​ថៃ ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដល់ ១០ពាន់​លាន​ដុល្លារ

  • 2017-05-25 04:29:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឡាវ និង​ថៃ បាន​ចុះកិច្ច​ព្រមព្រៀង​ផែនការ​មេ រយៈពេល​៥ឆ្នាំ ដើម្បី​បង្កើន​តម្លៃ​ពាណិជ្ជកម្ម និងការ​វិនិយោគ​ដល់ ១០ពាន់​លាន​ដុល្លារ ត្រឹមឆ្នាំ​២០២១។ នេះ​បើតាម​ការ​ប្រកាស​លោក​ឧប​នាយក​រដ្ឋមន្រ្តី​ថៃ Somkid Jatusripitak កាលពី​ថ្ងៃទី២៤​ឧសភា បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ឡាវ លោក Somdee Duangdee នៅក្រុង​វៀងចន្ទន៍។

កិច្ចប្រជុុំរវាងភាគីឡាវ និងថៃ នៅក្រុងវៀងចន្ទន៍ ថ្ងៃទី២៤ឧសភា ២០១៧
លោក​បញ្ជាក់​ថា ប្រទេស​ទាំង២ នឹង​សហការ​គ្នា​ក្នុងការ​អភិវឌ្ឍ​ទាំង​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ដោយ​ផ្តោតលើ ឡូជីស្ទីក ថាមពល ទេសចរណ៍ ពាណិជ្ជកម្ម​ព្រំដែន ឧស្សាហកម្ម និង​មូលធន​ទីផ្សារ ព្រមទាំង​ការ​អភិវឌ្ឍ​សហគ្រាស​ធុនតូច និង​ធម្យម។ នេះគឺ​សមស្រប​ជាមួយ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ថៃ ក្នុងការ​សហការ​ជាមួយ​អនុតំបន់ CLMVT (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និង​ថៃ) ដើម្បី​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស។

លោក Somdee លើកឡើង​ថា ឡាវបាន​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធ​ដោយត​ភ្ជាប់​ចិន និង​វៀតណាម ជាមួយ​ថៃ តាមរ​យៈ​ឡាវ ចំណែក​ឡាវ ប្រើប្រាស់​ថៃ ជាទ្វារ​មួយ​សម្រាប់​នាំចេញ​ទំនិញ​ទៅកាន់​ប្រទេស​ទី៣។ ឡាវ ត្រូវការ​ថៃ ដើម្បី​អភិវឌ្ឍន៍​ធនធាន​មនុស្ស និង​សហគ្រាស​ធុនតូច-ធម្យម ផងដែរ៕

ប្រភព៖ The Nation ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;