ក្រុមហ៊ុន​មួយ ទទួល​ជោគជ័យ​ក្នុង​ការ​បាញ់​គ្រាប់​រ៉ុកកែត តែ​មិន​ដល់​គោលដៅ

  • 2017-05-25 08:30:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុមហ៊ុន Rocket Lab បាន​ធ្វើការ​បាញ់​បង្ហោះ​គ្រាប់​រ៉ុកកែត ឈ្មោះ Electron របស់​ខ្លួន ចេញ​​ពី​ទីតាំង​បាញ់ Mahia peninsula នៅ​កោះ​ភាគ​ខាងត្បូង​ប្រទេស​នូវែលហ្សេឡង់។ នេះគឺជា​​ការ​ធ្វើតេស្ត​ដែល​នឹង​កើតមាន​ជា​បន្តបន្ទាប់។

គ្រាប់​រ៉ុកកែត​ដែល​មាន​ប្រវែង ១៧​ម៉ែត្រ ត្រូវ​បាន​បាញ់​ចេញ​នៅ​ម៉ោង៤:២០​នាទី​រសៀល (ម៉ោង​ក្នុង​ស្រុក)។ វា​ជា​គ្រាប់​រ៉ុកកែត​ទីមួយ​ដែល​បាញ់​ចេញ​ពី​ទីតាំង​ឯកជន​ក្នុង​​ពិភព​លោក​។ Electron មិន​បាន​ហោះ​ឡើង​ទៅ​ដល់​គន្លង​ផែនដី​នោះទេ។ ការណ៍នេះ ​បាន​ធ្វើឲ្យ Rocket Lab កំពុង​មាន​ចម្ងល់​និង​ស្វែងរក​ពី​មូលហេតុ។

គ្រាប់រ៉ុកកែត Electron ត្រូវបាន​បាញ់​បង្ហោះ​នា​រសៀល​ថ្ងៃ​ទី២៥​ឧសភានេះ
ក្រុមហ៊ុន​ដែល​មាន​ទីតាំង​នៅ​រដ្ឋ Carlifornia ដដែល គឺជា​ក្រុមហ៊ុន​ចុងក្រោយ​គេ​ដែល​បាន​ឈាន​ជើង​ចូល​ក្នុង​វិស័យ​ការ​ហោះហើរ​នៅ​ទី​អវកាស​លក្ខណៈ​ឯកជន​។ ក្រុម​ហ៊ុន​នេះ ​កំពុង​សម្លឹង​មើល​លើ​ការ​កាត់​បន្ថយ​តម្លៃ​នៃ​ការ​បាញ់​​បង្ហោះ​​ផ្កាយ​រណប​​សម្រាប់​​ក្រុម​ហ៊ុន​នានា​នៅ​ជុំវិញ​ពិភពលោក។

ការ​បាញ់​បង្ហោះ​នៅ​រសៀល​នេះ គឺ​ជា​គ្រាប់​រ៉ុកកែត​សាកល្បង​ដំបូង​នៃ​គ្រាប់​រ៉ុកកែត ៣​គ្រាប់​ដែល Rocket Lab គ្រោង​បាញ់​នៅ​ឆ្នាំ​នេះ ហើយ​ក្រុមហ៊ុន​ដដែល​រំពឹង​ថា នឹង​អាច​បាញ់​ច្រើន​ជាង ៥០​គ្រាប់​ក្នុងមួយ​ឆ្នាំ៕

ប្រភព៖ Mashable ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;