ចេញ​ទើប​បាន​កន្លះ​ឆ្នាំ OnePlus 3T បញ្ឈប់​ការ​ផលិត​ទៅ​ហើយ!

  • 2017-05-26 02:53:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន OnePlus បាន​ប្រកាស​ថា នឹង​ឈប់​ផលិត​ស្មាតហ្វូន​ស៊េរី OnePlus 3T ទៀត​ហើយ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់​លាស់​ទេ។ យ៉ាង​ណា​មិញ តាម​ការ​សន្និដ្ឋាន​បាន​បង្ហាញ​ថា នេះ​អាច​មក​ពី​ធនធាន​របស់ OnePlus មាន​កំណត់ ហើយ​ណា​មួយ​ក្រុមហ៊ុន​កំពុង​ផ្ដោត​សំខាន់​លើ​ការ​ផលិត​កំពូល​ស្មាតហ្វូន​ថ្មី ដែល​មាន​ឈ្មោះ​ថា OnePlus 5 នា​ពេល​ខាង​មុខ។

យ៉ាង​ណា​មិញ OnePlus បាន​បញ្ជាក់​ថា ទោះ OnePlus 3T ឈប់​ផលិត​ក៏​ពិត​មែន នេះ​មិន​បាន​ន័យ​ថា ក្រុមហ៊ុន​ក៏​នឹង​បញ្ឈប់​ការ Update កម្មវិធី​របស់​ស្មាតហ្វូន​នេះ​ទេ ពោល​គឺ​នៅ​តែ​បន្ត​ចេញ​កំណែ​ទម្រង់​កម្មវិធី​ផ្ដល់​ជូន OnePlus 3T ដដែល៕

ប្រភព៖ Androidcentral ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;