ដូណាល់ ត្រាំ នឹង​ប្រឈម​មុខ​ជាមួយ​មេដឹកនាំ G7 ក្នុង​កិច្ច​ប្រជុំ​នៅ​ក្រុង Sicily

  • 2017-05-26 05:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នឹង​ប្រឈម​មុខ​ជា​លើក​ដំបូង ក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​អភិវឌ្ឍន៍ (G7) ដែល​ចង់​លើក​កម្ពស់​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី និង​ការ​ការពារ​កិច្ចព្រមព្រៀង​អន្តរជាតិ​លើ​បម្រែបម្រួល​អាកាសធាតុ។

រមណីយដ្ឋាន Sicilian ជាកន្លែងប្រារព្ធ​កិច្ចប្រជុំ​ក្រុម​ប្រទេស G7
កិច្ចប្រជុំ​ក្រុម​ប្រទេស (G7) នឹង​ធ្វើ​ឡើង​នៅ​រមណីយដ្ឋាន Sicilian ប្រទេស​អ៊ីតាលី។ តាម​មន្រ្តី​ការទូត​ជាន់ខ្ពស់អ៊ីតាលីបញ្ជាក់​ថា ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស អាល្លឺម៉ង់ បារាំង អ៊ីតាលី ជប៉ុន និង​កាណាដា នឹង​ជួប​ពិភាក្សា​ទុល​មុខ​គ្នា រយៈពេល ២​ថ្ងៃ ខណៈ​ក្រុង​វ៉ាស៊ីនតោន​នៅ​តែ​រក្សា​ជំហរ មិន​ចូលរួម​លើ​បញ្ហា​ពាណិជ្ជកម្ម និង​បរិស្ថាន។

ចំណែក​ប្រទេស​សហភាព​អឺរ៉ុប​វិញ ចង់​ប្រឆាំង​នឹង​គ្រប់​ទម្រង់​ទាំង​អស់​នៃ​ការ​គាំពារ​និយម ប៉ុន្តែ​ពួកគេ​ជួប​ការ​លំបាក​ក្នុង​ការ​បញ្ចុះបញ្ចូល​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;