Brad Pitt៖ ខ្ញុំ​នឹង​មិន​សម្ដែង​ឲ្យ Bollywood ទេ ព្រោះ​តែ...

  • 2017-05-26 06:36:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថិត​ក្នុង​ឱកាស​សម្ពោធ​រឿង​ថ្មី "War Machine" នៅ​ប្រទេស​ឥណ្ឌា កាល​ពី​ពេល​ថ្មីៗ​នេះ តារា​សម្ដែង​អាមេរិក Brad Pitt បាន​និយាយ​ថា លោក​មិន​មាន​គម្រោង​ចូល​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត Bollywood របស់​ឥណ្ឌា​ឡើយ។ មូលហេតុ​ត្រូវ Brad Pitt ​បញ្ជាក់​ថា លោក​មិន​ចេះ​រាំ និង​ច្រៀង ដូច​ទៅ​អ្វី​ដែល​ភាពយន្ត​ឥណ្ឌា​រមែង​ធ្វើ​រាល់​ដង​នោះ​ទេ។

តារា​សម្ដែង Shah Rukh Khan និង Brad Pitt
ឆ្លើយ​តប​នឹង​សម្ដី​របស់ Brad Pitt តារា​សម្ដែង​ដ៏​ល្បី​របស់​ឥណ្ឌា​លោក Shah Rukh Khan បាន​និយាយ​បែប​កំប្លែង​ថា៖ "ពួក​យើង​អាច​បង្រៀន​គ្រប់​គ្នា​ឲ្យ​ចេះ​រាំ​បាន។ ចំណែក​ឯ​ខ្ញុំ​ចេះ​តែ​លា​ដៃ ក៏​អាច​រាំ​ចេញ​ដែរ"៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;