ការ​សិក្សា​ថ្មី​បង្ហាញ​ថា Apple Watch អាច​ស្ទង់​ចង្វាក់​បេះដូង​ត្រឹម​ត្រូវ​ជាង​គេ ប៉ុន្តែ...

  • 2017-05-26 07:16:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាឡិកា​ឆ្លាតវៃ (Smart Watch) ជាច្រើន នា​ពេល​បច្ចុប្បន្ន ត្រូវ​បាន​បំពាក់​បច្ចេកវិទ្យា​ស្ទាបស្ទង់​ចង្វាក់​បេះដូង ប៉ុន្តែ​ការ​ដាក់​ឲ្យ​ប្រើ​មុខងារ​នេះ​មិន​បាន​ន័យ​ថា វា​សុទ្ធតែ​ត្រឹម​ត្រូវ​ដូច​គ្នា​នោះ​ទេ។ យោង​តាម​ការ​ស្រាវជ្រាវ​របស់​សកល​វិទ្យាល័យ Stanford បាន​រក​ឃើញ​ថា នាឡិកា​ឆ្លាត​វៃ​របស់​ក្រុមហ៊ុន Apple មាន​ភាព​ត្រឹម​ត្រូវ​ច្បាស់លាស់​ជាង​គេ ក្នុង​ការ​វាស់​ចង្វាក់​បេះដូង។ នេះ​បើ​ប្រៀបធៀប​នឹង Smart Watch ដទៃ​ទៀត​ដូចជា Samsung Gear S2, MIO Alpha 2, Microsoft Band និង Fitbit Surge ជា​ដើម។ ប្រភព​ដដែល​បញ្ជាក់​ថា អត្រា​ខុស (Error) របស់ Apple Watch មាន​ត្រឹម ២% ប៉ុណ្ណោះ ខណៈ Gear 2 របស់ Samsung មាន​ដល់ ៦,៨%។

យ៉ាង​ណា​មិញ ប្រសិន​គិត​ទៅ​លើ​ការ​វាស់​ស្ទង់​កម្រិត​កាឡូរី​វិញ Apple Watch មិន​មែន​ជា​ជម្រើស​ល្អ​ឡើយ​សម្រាប់​អ្នក ព្រោះ​អី​អត្រា​ខុស​របស់​វា​គឺ​ខ្ពស់​ដល់​ទៅ ៤០%៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;