Muang Thong ត្រូវ AFC ពិន័យ​ជា​ប្រាក់​ខ្ទង់​ម៉ឺន​ដុល្លារ ​ព្រោះ​តែ...

  • 2017-05-27 03:52:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ខ្លាំង​ប្រចាំ​លីគ​កំពូល​ថៃ Muang Thong United ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី ហៅ​កាត់ AFC ពិន័យ​ចំនួន ១ម៉ឺន​ដុល្លារ និង​ព្រមាន​ពិន័យ​កាន់តែ​ធ្ងន់ធ្ងរ បន្ទាប់ពី​ក្រុម​នេះ​បាន​បំពាន​ច្បាប់​ស្ដីពី​កីឡដ្ឋាន នៅ​ពេល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​ទល់នឹង​ក្រុម Brisbane Roar របស់​អូស្ត្រាលី ក្នុង​ព្រឹត្តិការណ៍ AFC Champions League កាលពី​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ​២០១៧។

កីឡាកររបស់ Muang Thong United
យោង​តាម​សេចក្ដី​សម្រេច​របស់ AFC ចេញ​កាល​ពី​ថ្ងៃ​ទី២៦ ខែ​ឧសភា ឆ្នាំ​២០១៧ បាន​រកឃើញ​ថា Muang Thong បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​ស្តីពី​បង្គោល​ទី របា​ទី និង​ទី​បម្រុង ក្នុង​មាតា ៧ របស់​ខ្លួន ។ ម្ចាស់​ជើងឯក​លីគ​កំពូល​ថៃ​រដូវកាល ២០១៦ នេះ បាន​បំពាក់​ទំពក់​ដែក​លើ​បង្គោល​ទី ដែល​បាន​បង្ក​ឲ្យ​កីឡាករ​ម្នាក់​រង​របួស​ដៃ​ស្ដាំ ពេល​រូបគេ​រត់​ទៅ​បុក​អំឡុង​ពេល​ប្រកួត។

បន្ថែម​លើ​ការ​ពិន័យ​ជា​ប្រាក់ ១​ម៉ឺន​ដុល្លារ AFC ក៏​បាន​ព្រមាន​ដល់ Muang Thong មិន​ឲ្យ​ប្រព្រឹត្ត​ទង្វើ​ដដែល​សា​ជាថ្មី។ បើ​ពុំ​ដូច្នោះ​ទេ ខ្លួន​នឹង​ចាត់​វិធានការ ដោយ​ពិន័យ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត៕

ប្រភព៖ AFC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;