លោក ហង់ ជួនណារ៉ុន ត្រូវ​ជ្រើសរើស បន្ត​ជា​ប្រធាន​សហព័ន្ធ​តេក្វាន់ដូ (WTF)

  • 2017-05-27 06:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ទី២៧ ខែ​ឧសភា ឆ្នាំ​២០១៧ នេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា និង​ជា​ប្រធាន​ខេមរ​សហព័ន្ធ​តេក្វាន់ដូ (WTF) លោក ហង់ ជួនណារ៉ុន ត្រូវ​បាន​បោះ​ឆ្នោត​គាំទ្រ ឲ្យ​បន្ត​ជា​ប្រធាន​សហព័ន្ធ​អាណត្តិ​ទី៦ ពោល​គឺ​ពី​ឆ្នាំ២០១៧ ដល់ ​២០២១។

សមាជិក ខេមរសហព័ន្ធ​តេក្វាន់ដូ និង​ក្លឹប សមាគមន​ចំនួន ៤៦ បាន​បោះឆ្នោត​ឯកភាព​គ្នា​ឲ្យ​លោក ហង់ ជួនណារ៉ុន បន្ត​ដឹកនាំ​ដើម្បី​ពង្រឹង និង​ពង្រីក​វិស័យ​កីឡា​តេក្វាន់ដូ តាម​សាលា ខេត្ត-ក្រុង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត។

ប្រទេស​កម្ពុជា មាន​ខេមរសហព័ន្ធ​តេក្វាន់ដូ​ចំនួន ២ ប្រភេទ គឺ​ប្រភេទ WTF ដែល​ជា​ប្រភេទ​តេក្វាន់ដូ​របស់​កូរ៉េខាងត្បូង និង​ប្រភេទ ITF ដែល​ជា​ប្រភេទ​តេក្វាន់ដូ​របស់​កូរ៉េខាងជើង៕

ប្រភព៖ Looking Today ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;