Arsenal ធ្លាប់​ធ្វើ​ឲ្យ Chelsea ខក​ចិត្ត កាល​ផ្តាច់ព្រ័ត្រ FA Cup ឆ្នាំ​២០០២

  • 2017-05-27 06:58:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​កាំភ្លើងធំ Arsenal នឹង​ប្រកួត​ទល់នឹង​ក្រុម​តោខៀវ Chelsea ដើម្បី​ដណ្ដើម​ពាន​រង្វាន់ FA Cup ​ឆ្នាំ​២០១៧ នា​ម៉ោង​១១:៣០នាទី យប់​នេះ នៅ​កីឡដ្ឋាន​ជាតិ​អង់គ្លេស Wembley។

បើ​ក្រលេក​មើល​ប្រវត្តិ​ជួប​គ្នា​កាលពី​វគ្គ​ផ្តាច់ព្រ័ត្រ ពាន FA Cup ក្នុង​ឆ្នាំ២០០២ នៅ​ទីក្រុង Cardiff ក្រុម​កាំភ្លើង​ធំ Arsenal ធ្លាប់​យក​ឈ្នះ Chelsea ក្នុង​លទ្ធផល ២-០។ ពេលនោះ Arsenal ដឹកនាំ​ដោយ​លោក Arsene Wenger រក​គ្រាប់​បាល់​បាន​ក្នុង​តង់​ទី២ ដោយ Ray Parlour និង Freddie Ljungberg ដោយ​ប្រើប្រាស់​ប្រព័ន្ធ​លេង ៤-៤-២ ដូច​ប្រព័ន្ធ​លេង​របស់​ក្រុម​តោ​ខៀវ​ Chelsea ដែរ។

នៅ​ឆ្នាំ​ជាមួយ​គ្នា​នោះ Arsenal ជា​ក្រុម​ដែល​ឈ្នះ​ពាន FA Cup និង​ជា​ជើងឯក​លីគ​កំពូល​ផងដែរ។ យ៉ាងណា​មិញ ការ​ប្រកួត​យប់​នេះ គឺ​ផ្ទុយពី​ការ​ជួបគ្នា​ក្នុង​ឆ្នាំ​២០០២ ដោយ​ជើងឯក​លីគ​កំពូល​ថ្មីៗ​នេះ គឺ​ជា​ក្រុម Chelsea ខណៈ Arsenal ឈរ​លេខ​៥ ក្នុង​តារាង​ បន្ទាប់ពី​ការ​ប្រកួត​បាន​បញ្ចប់​ពេញ​មួយ​រដូវ​កាល។

តើ​ប្រិយមិត្ត​យល់​ថា យប់​នេះ Arsenal ឬ Chelsea ដែល​នឹង​ក្លាយ​ជា​ម្ចាស់​ពាន FA Cup ?

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;