កូរ៉េខាងជើង បាញ់​មីស៊ីល​បាលីស្ទីក ១​គ្រាប់​ទៀត​ហើយ នៅ​ព្រឹក​នេះ

  • 2017-05-28 23:44:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ទី២៩ ឧសភា ២០១៧​នេះ បាន​ប្រកាស​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​មីស៊ីល​មួយ​គ្រាប់ ដោយ​បាញ់​ចេញ​ពី​តំបន់​ឆ្នេរ​ភាគ​ខាងកើត​នៃ​ប្រទេស​កូរ៉េ​ខាងជើង និង​ហោះ​បាន​ចម្ងាយ​ប្រមាណ ៤៥០​គីឡូម៉ែត្រ។

ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង បាន​បន្ថែម​ថា ក្រោយ​ការ​បាញ់​មីស៊ីល​នេះ កងទ័ព​របស់​ពួកគេ​កំពុង​ឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សកម្មភាព​បង្ក​ជម្លោះ​របស់​ក្រុង​ព្យុងយ៉ាង ដែល​នឹង​អាច​កើត​ឡើង​ថែម​ទៀត។

សូម​បញ្ជាក់​ថា ការ​បាញ់​មីស៊ីល​នេះ គឺ​ជា​លើក​ទី៩ នៅ​ឆ្នាំ​២០១៧​នេះ និង​ជា​លើក​ទី​៣ ហើយ ក្រោយ​ប្រធានាធិបតី​ថ្មី​របស់​កូរ៉េខាងត្បូង លោក Moon Jae-in បាន​ចូល​កាន់​តំណែង៕

ប្រភព៖ Yonhapnews ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;