លោកស្រី Merkel និយាយ​ថា អឺរ៉ុប​មិន​អាច​ពឹង​ពាក់​ទាំងស្រុង​លើ​អាមេរិក និង​អង់គ្លេស​ទៀតទេ

  • 2017-05-29 00:48:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អធិការបតី​អាល្លឺម៉ង់ លោក​ស្រី Angela Merkel កាលពី​ថ្ងៃ​ទី២៨ ឧសភា ម្សិលមិញ បាន​ជំរុញ​ឲ្យ​ប្រទេស​សហភាព​អឺរ៉ុប ត្រូវតែ​រួបរួម​គ្នា​ប្រឈម​នឹង​ការ​សម្រេច​របស់​អាមេរិក និង​ចក្រភព​អង់គ្លេស ដែល​ចាកចេញ​ពី​ប្លុក​មួយ​នេះ និង​ពាក់ព័ន្ធ​បញ្ហា​មួយ​ចំនួន​ទៀត។

លោក​ស្រី Angela Merkel ជួបពិភាក្សាជាមួយ លោក ដូណាល់ ត្រាំ
ថ្លែង​ក្នុង​យុទ្ធនាការ​បោះឆ្នោត ជាមួយ​ប្រជាជន​អាល្លឺម៉ង់​ប្រមាណ ២ ៥០០​នាក់ លោកស្រី Merkel បាន​បញ្ជាក់​ថា កិច្ច​ប្រជុំ​មេដឹកនាំ G7 រយៈពេល ២​ថ្ងៃ នៅ​ប្រទេស​អ៊ីតាលី គឺ​ពុំ​អាច​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​រួម ស្ដីពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​បាន​ទេ ក្រោយ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​លើក​ឡើង​ថា គាត់​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត ដើម្បី​សម្រេច​លើ​បញ្ហា​នេះ។

លោកស្រី Merkel បន្ថែម​ថា "យើង​ជា​ប្រជាជន​សហភាព​អឺរ៉ុប​ត្រូវតែ​យក​គោលដៅ​របស់​យើង ដាក់​ក្នុង​ដៃ​របស់​យើង​ដោយ​ផ្ទាល់"។ ក្នុង​នោះ លោកស្រី​បញ្ជាក់​ថា អាល្លឺម៉ង់​ត្រូវការ​ការ​បន្ត​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាមេរិក និង​ចក្រភព​អង់គ្លេស ប៉ុន្តែ​អាល្លឺម៉ង់​ក៏​ត្រូវការ​ទំនាក់ទំនង​ក្នុង​នាម​ជា​អ្នក​ជិត​ខាង​ល្អ ជាមួយ​ប្រទេស​រុស្ស៊ី និង​ប្រទេស​មួយ​ចំនួន​ទៀត​ផង​ដែរ៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;