អាមេរិក អាច​នឹង​ដាក់​បម្រាម មិន​ឲ្យ​យក Laptop ទៅ​លើ​យន្តហោះ​ចេញ-​ចូល​ទឹកដី​អាមេរិក

  • 2017-05-29 01:26:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រី​សន្តិសុខ​ជាតិ​អាមេរិក លោក John Kelly បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី២៨ ឧសភា ម្សិលមិញ​ថា អាមេរិក​អាច​ដាក់​បម្រាម មិន​ឲ្យ​អនុញ្ញាត​ឲ្យ​យក Laptop ទៅ​ក្នុង​កាប៊ីន​យន្តហោះ​ទាំង​អស់ ដែល​ចេញ-​ចូល​ទឹកដី​អាមេរិក។ លោក​បញ្ជាក់​ថា នេះ​គឺ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ការពារ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​សន្តិសុខ​ជាតិ​អាមេរិក។

លោក John Kelly បាន​បន្ថែម​ថា សហរដ្ឋអាមេរិក​គ្រោង​នឹង​លើក​កម្ពស់​លើ​ការ​ការពារ​សន្ដិសុខ​អាកាសចរណ៍ ដែល​ក្នុង​នោះ រួម​មាន​ទាំង​ការ​រឹត​បន្តឹង​លើ​ការ​ត្រួត​ពិនិត្យ​សម្ភារៈ​ដាក់​តាម​ខ្លួន​ផង​ដែរ។ លោក​ថា សម្ភារៈ​ដែល​អាច​ដាក់​តាម​ខ្លួន​ទាំង​នោះ ត្រូវ​បាន​ក្រុម​ភេរវជន​ប្រើប្រាស់​ដើម្បី​ធ្វើ​ឲ្យ​យន្តហោះ​ធ្លាក់ ហើយ​ប្រសិន​បើ​វា​ជា​យន្តហោះ​អាមេរិក ច្បាស់​ណាស់​វា​នឹង​មាន​ជនជាតិ​អាមេរិក​ជា​ច្រើន​រងគ្រោះ។

សូម​បញ្ជាក់​ថា កាលពី​ខែ​មីនា កន្លង​ទៅ អាមេរិក​ក៏​ធ្លាប់​បាន​ដាក់​បម្រាម ដោយ​មិន​អនុញ្ញាត​ឲ្យ​យក​គ្រឿង​អេឡិចត្រូនិក​ទៅ​ក្នុង​កាប៊ីន​យន្តហោះ ដែល​ចេញ-​ចូល​ទឹក​អាមេរិក​ផង​ដែរ៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;