តួ​អង្គ "Power Rangers" ពណ៌​បៃតង ត្រូវ​គេ​ប៉ុនប៉ង​ធ្វើ​ឃាត

  • 2017-05-29 01:56:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង Jason David Frank ដែល​គ្រប់​គ្នា​ស្គាល់​តាម​រយៈ​រឿង "Power Rangers" អំឡុង​ទសវត្សរ៍​៩០ កាល​ពី​ពេល​ថ្មីៗ​នេះ ត្រូវ​បុរស​ម្នាក់​ប៉ុនប៉ង​ធ្វើ​ឃាត ក្នុង​កម្មវិធី​បុណ្យ​មួយ​ប្រារព្ធ​ឡើង​នៅ​ឯ​មជ្ឈមណ្ឌល Phoenix សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​ជា​សំណាង​ល្អ Jason មិន​បាន​រង​របួស​អ្វី​ឡើយ ហើយ​ជន​សង្ស័យ​ក៏​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​បាន​ដែរ។

មុន​ពេល​កើត​ហេតុការណ៍​ខាង​លើ ជន​សង្ស័យ​បាន​ប្រដាប់​ដោយ​កាំភ្លើង​ដៃ​ចំនួន​៣ដើម កាំភ្លើង​ខ្លី​១​ដើម កាំបិត អាវុធ​សម្ងាត់ ស្ព្រៃយ៍​ធ្វើ​ពី​ម្រេច រំសេវ ហើយ​មាន​ពាក់​អាវ​ការពារ​គ្រាប់​​ថែម​ទៀត​ផង៕

ប្រភព៖ justjared ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;