បឹង​កេត អាច​ឈ្នះ​ជើងឯក​លីគ​កំពូល​សិង្ហបុរី​៩លើក Warriors FC បាន​អត់​យប់នេះ?

  • 2017-05-29 02:24:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ជើងឯក​លីគ​កំពូល ២​សម័យ​របស់​កម្ពុជា បឹង​កេត នឹង​ត្រូវ​ប្រកួត​ទល់​នឹង​ក្រុម Warriors FC នៅ​ម៉ោង​៧:៣០ នាទី​យប់​ថ្ងៃ​ទី២៩ ខែ​ឧសភា​នេះ សម្រាប់​ជំនួប​ក្នុង​ពាន​រង្វាន់ Singapore Cup 2017 នៅ​ប្រទេស​សិង្ហបុរី។

Warriors FC ដែល​ទើបតែ​ប្ដូរ​ឈ្មោះ​ពី Singapore Armed Forces FC កាល​ពី​ឆ្នាំ២០១៣ គឺជា​ម្ចាស់​ជើងឯក​លីគ​កំពូល​សិង្ហបុរី​ចំនួន ៩​សម័យ​កាល ដែល​ឈ្នះ​លើក​ចុងក្រោយ​នៅ​ក្នុង​ឆ្នាំ២០១៤។ ក្រៅ​ពី​នេះ ក្រុម​ដដែល​ក៏​ធ្លាប់​ឈ្នះ​ជើងឯក Singapore Cup ចំនួន ៤​លើក និង FC Cup របស់​សិង្ហបុរី​ចំនួន ១លើក​ផងដែរ។ កាលពី​រដូវ​កាល ២០១៦ ក្រុម​នេះ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ៧។

ក្រុម Warriors FC
សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍ Singapore Cup 2017 ជា​កម្មវិធី​ប្រកួត​ប្រជែង​ប្រចាំ​ឆ្នាំ​រវាង​ក្រុម​មកពី​លីគ​កំពូល​ផ្សេងៗ លើក​ទី២០ ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​សិង្ហបុរី។ ក្នុង​នោះ ក្រុម​ក្នុង​ស្រុក​មាន​ចំនួន ៩ក្រុម និង​ក្រុម​ក្រៅ​ស្រុក​មាន​មកពី​កម្ពុជា ព្រមទាំង​ហ្វីលីពីន ចំនួន ៤​ក្រុម ចូលរួម​ប្រកួត។ ក្រុម Albirex Niigata របស់​សិង្ហបុរី ជា​ក្រុម​ការពារ​តំណែង​ជើងឯក កាលពី​ឆ្នាំ​២០១៦៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;