មុន​ពេល iPhone 8 បង្ហាញ​ខ្លួន តើ​មាន​ព័ត៌មាន​បែក​ធ្លាយ​អ្វី​ខ្លះ​ហើយ?

  • 2017-05-29 02:52:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​គាំទ្រ​ផលិតផល​របស់​ក្រុមហ៊ុន Apple ច្បាស់​ជា​កំពុង​ទន្ទឹង​រង់ចាំ​ការ​មក​ដល់​របស់ iPhone ជំនាន់​ថ្មី​ជាក់​ជា​មិន​ខាន។ សារព័ត៌មាន​មួយ​បាន​ចុះ​ផ្សាយ​ថា iPhone 8 នឹង​មាន​លក្ខណៈ​ពិសេស​ជាង​ជំនាន់​មុនៗ ព្រោះ​អី​ជា​គម្រប់​ខួប​១០​ឆ្នាំ​នៃ​ការ​បង្កើត​ស្មាតហ្វូន​របស់ Apple។ ខាង​ក្រោម​នេះ​ជា​រូបភាព​បែក​ធ្លាយ​នានា​បង្ហាញ​ពី​វត្តមាន​របស់ iPhone 8៖

  • លក្ខណៈ​សម្បត្តិ​ដែល​នឹង​អាច​បំពាក់​លើ iPhone 8៖
  • មាន​៣​ម៉ូដែល​គឺ iPhone 8, 8S និង 8S Plus
  • ប៊ូតុង Home / Touch ID អាច​ដាក់​លើ​អេក្រង់ ឬ​ខ្នង​ខាង​ក្រោយ
  • បច្ចេកវិទ្យា​ស្កេន​មុខ ឬ​ប្រស្រី​ភ្នែក
  • អេក្រង់​កោង​ប្រភេទ OLED បំពាក់​បច្ចេកវិទ្យា True Tone និង​កញ្ចក់ lon-X
  • Sensor 3D របស់ LG ដែល​អាច​សម្គាល់​មុខ​មនុស្ស​បាន
  • មាន​កាស​ឥត​ខ្សែ AirPods
  • បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ (Wireless Charging)
  • កាមេរ៉ា​ភ្លោះ
  • អាច​ប្រើ​ជាមួយ Apple Pencil ដូច iPad Pro
  • Connector ប្រភេទ USB-C
  • អាច​ការពារ​ជម្រាប​ទឹក
  • គុណភាព Audio ច្បាស់​ជាង​មុន
  • បន្ទះ​ឈីប​ស៊េរី​ចុង​ក្រោយ A10X ឬ​ក៏ A11
  • អង្គ​ផ្ទុក​ទិន្នន័យ​ចាប់​ពី 64GB និង RAM 3GB
  • Modem អាច​ជា Intel ឬ​ក៏ Qualcomm
  • តម្លៃ​ចន្លោះ​ពី ៨៥០​ដុល្លារ ដល់ ១០៩៩​ដុល្លារ៕

ប្រភព៖ Cnet ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;